leftcenterrightdel
ថ្នាក់ដឹកនាំតំបន់លេខ ៤ កងទ័ពជើងទឹក ប្រគល់ទូរទស្សន៍មួយគ្រឿងជូនគ្រួសារលោក Cao Ca Yen

គួរឱ្យរំលឹកដែរថា ផ្ទះចាស់របស់លោក Cao Ca Yen ត្រូវរងការខូចខាតទាំងស្រុងដោយការរអិលបាក់ដី។ តំបន់លេខ ៤ កងទ័ពជើងទឹក  បានប្រមូលផ្តុំកងកម្លាំងចូលរួមសាងសង់ផ្ទះថ្មី  ដែលរួមចំណែកជួយគ្រួសារឱ្យមានស្ថានភាពជីវភាពបានឆាប់ៗ។ ផ្ទះនេះត្រូវបានសាងសង់លើផ្ទៃដី ៣២ ម៉ែត្រការ៉េ។

ក្នុងឱកាសនេះដែរ តំបន់ ៤ កងទ័ពជើងទឹក និងអាជ្ញាធរមូលដ្ឋានបានប្រគល់ទូរទស្សន៍មួយគ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនជូនគ្រួសារលោក Cao Ca Yen៕

បកប្រែដោយ Pham Diep