មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ លើកតម្កើងទេពកោសល្យក្នុងយុគសម័យថ្មី
កប.អនឡាញ - ក្រោមប្រធានបទ "ការប្រឡងប្រណាំងដើម្បីនវានុវត្តន៍ ការច្នៃប្រឌិត និងពន្លឿនការស្ទុះផ្លោះនាំប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា អរិយធម៌ និងវិបុលភាព" មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាតជាតិ ទីក្រុងហាណូយ។
ព័ត៌មាននេះត្រូវបានចេញផ្សាយនៅក្នុងសន្និសីទកាសែតស្តីពីការរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១១ នាព្រឹកថ្ងៃទី២៤ ខែធ្នូ នៅទីក្រុងហាណូយ។
អញ្ជើញចូលរួមមហាសន្និបាត មានតំណាងចំនួន ២០២៥ នាក់ រួមទាំងវីរបុរស តំណាងនៃសមូហភាពវីរជន យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស និងប្រជាពលករឆ្នើមមកពីគ្រប់វិស័យសេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ និងសន្តិសុខ។
    |
 |
|
លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត (រូបថត៖ vov.vn) |
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖ “មហាសន្និបាតនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខាងនយោបាយរបស់បក្ស និងរដ្ឋ ក្នុងការបន្តលើកកម្ពស់ប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ។ ការប្រឡងប្រណាំងប្រមូលផ្តុំបានកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជនទាំងអស់ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។ នេះក៏ជាឱកាសមួយដើម្បីលើកតម្កើង និងលើកសរសើរដល់សមូហភាព និងបុគ្គលឆ្នើមៗ វីរបុរស ពលករឆ្នើម គំរូជឿនលឿន និងអ្នកតំណាងនៃបញ្ញា ប្ញទ្ធានុភាព ស្មារតី លះបង់ និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាមក្នុងយុគសម័យថ្មី”។
ក្នុងក្របខណ្ឌនៃមហាសន្និបាត សកម្មភាពជាច្រើននឹងត្រូវបានរៀបចំឡើង ដូចជា៖ ការតាំងពិព័រណ៍រូបថត ការតាំងពិព័រណ៍សមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សកម្មភាពវប្បធម៌ និងសិល្បៈ ការផ្លាស់ប្តូរនិងលើកតម្កើងគំរូឆ្នើមៗ៕
បកប្រែដោយ Huyen Trang