កិច្ចប្រជុំទីក្រុងឆ្លាតវៃវៀតណាម-អាស៊ី ឆ្នាំ២០២៥
កប.អនឡាញ - កិច្ចប្រជុំទីក្រុងឆ្លាតវៃវៀតណាម-អាស៊ី ឆ្នាំ២០២៥ (Vietnam - Asia Smart City Summit 2025) គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យា - ទីក្រុងធំៗដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
ក្រោមប្រធានបទសំខាន់ "ទីក្រុងបៃតង និងឆ្លាតវៃដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI)" កិច្ចប្រជុំបានចែករំលែកចក្ខុវិស័យ បទពិសោធន៍ និងកិច្ចសហការក្នុងការកសាង និងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ខេត្ត ទីក្រុង ធុរកិច្ច និងអង្គការនានានៅក្នុងតំបន់អាស៊ី បង្ហាញផលិតផល និងសេវាកម្មបច្ចេកវិទ្យាឌីជីថលដែលបម្រើដល់ការសាងសង់ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ព្រមទាំងជម្រុញការអភិវឌ្ឍធុរកិច្ចបច្ចេកវិទ្យាឌីជីថលនៅក្នុងទីក្រុងហាណូយ និងតំបន់រដ្ឋធានី។
    |
 |
|
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ vovworld.vn) |
យោងតាមអ្នកជំនាញ ទីក្រុងឆ្លាតវៃបានក្លាយជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងសកល ដោយផ្តោតលើការធ្វើបរិវត្តកម្មឌីជីថល និងការអនុវត្តបច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតនៃវត្ថុ (IoT) និងទិន្នន័យធំ (Big Data) ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រងទីក្រុង ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន និងអភិវឌ្ឍសេដ្ឋកិច្ចដែលតភ្ជាប់ជាមួយការការពារបរិស្ថាន។
ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានប្រកាស និងប្រគល់ពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាមឆ្នាំ២០២៥។ ពានរង្វាន់ចំនួនប្រាំបីត្រូវបានផ្តល់ជូនដល់ទីក្រុងចំនួន៨ និងពានរង្វាន់ចំនួន ១០ ដល់ដំណោះស្រាយបច្ចេកវិទ្យា។ ក្នុងនោះ ទីក្រុង Da Nang បានឈ្នះពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាមឆ្នាំ ២០២៥៕
បកប្រែដោយ Thuy Anh