ពិធីប្រគល់ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់ប្រជាជននៅភាគកណ្តាលវៀតណាម
កប.អនឡាញ - នៅថ្ងៃទី ២៣ ខែធ្នូ នៅខេត្ត Gia Lai នាយកដ្ឋានគ្រប់គ្រងទំនប់វារីអគ្គិសនី និងការពារគ្រោះធម្មជាតិ (ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម) សហការជាមួយស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងហូជីមិញ និងអង្គការ CRS ប្រចាំប្រទេសវៀតណាម បានរៀបចំពិធីប្រគល់ជំនួយជានិមិត្តរូបដើម្បីជួយប្រជាជនក្នុងខេត្តមួយចំនួននៅភាគកណ្តាលវៀតណាមមានស្ថិរភាពក្នុងជីវភាពរស់នៅ ក្រោយគ្រោះមហន្តរាយ។
ចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់កញ្ចប់ជំនួយក្នុងថវិកា ១.២៥ លានដុល្លារ តាមរយៈអង្គការ CRS ប្រចាំនៅប្រទេសវៀតណាម ដល់ខេត្ត Quang Ngai ខេត្ត Gia Lai និងខេត្ត Dak Lak។
    |
 |
|
ពិធីប្រគល់ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់ប្រជាជននៅភាគកណ្តាលវៀតណាម (រូបថត៖ gialai.gov.vn) |
លោកស្រី Melissa Anne Brown អគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុងហូជីមិញ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បានប្រគល់ជំនួយនេះជូនលោក Nguyen Van Tien អនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់វារីអគ្គិសនី និងការពារគ្រោះធម្មជាតិ។ នៅក្នុងពិធីនេះ ខេត្ត Gia Lai បានទទួលជំនួយប្រមាណ ៤.២៧ ពាន់លានដុង។
នៅក្នុងពិធីនេះ លោក Nguyen Van Tien បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក រួមជាមួយអង្គការ CRS ដែលបានជួយគាំទ្រដោយទាន់ពេលវេលាដល់ប្រជាជនវៀតណាមក្នុងការយកឈ្នះលើការលំបាក និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ៕
បកប្រែដោយ Thuy Anh