បន្តកសាងយន្តការផ្លាស់ប្តូរព័ត៌មានស្តីពីការគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែន
កប.អនឡាញ - ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួលក្នុងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ និងកម្មករនៅតាមព្រំដែន ដើម្បីធានាបាននូវការអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់ និងបទប្បញ្ញត្តិព្រំដែនក្នុងរយៈពេលខាងមុខ។
បន្តកសាងយន្តការសម្រាប់ផ្លាស់ប្តូរព័ត៌មានស្តីពីការគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែន គឺជាចំណុចសំខាន់មួយនៃកិច្ចប្រជុំប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ រវាងប៉ុស្តិ៍ការពារព្រំដែនចំនួន ១០ នៅខេត្ត Lang Son ប្រទេសវៀតណាម និងប៉ុស្តិ៍ជួបប្រជុំ នៃកងទ័ពការពារព្រំដែនតំបន់ពីងសៀង ខេត្តក្វាងស៊ី (ប្រទេសចិន) ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ នៅខេត្ត Lang Son។
នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួលក្នុងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ និងកម្មករនៅតាមព្រំដែន ដើម្បីធានាបាននូវការអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់ និងបទប្បញ្ញត្តិព្រំដែន។ រក្សាយន្តការទំនាក់ទំនងជាប្រចាំ ផ្លាស់ប្តូរព័ត៌មាន រៀបចំកិច្ចប្រជុំ ធ្វើការល្បាតរួមគ្នា និងចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ និងកីឡា។ សហការយ៉ាងសកម្ម ក្នុងការអនុវត្តសកម្មភាពគ្រប់គ្រង និងការពារព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការចេញចូលខុសច្បាប់ ការរត់ពន្ធ និងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន...
នៅក្នុងកិច្ចប្រជុំនេះផងដែរ តំណាងមកពីប៉ុស្តិ៍ការពារព្រំដែនចំនួន ១០ នៅខេត្តឡាងសឺន និងប៉ុស្តិ៍ជួបប្រជុំការពារព្រំដែននៃតំបន់ពីងសៀង ខេត្តក្វាងស៊ី បានផ្លាស់ប្តូរទស្សនៈលើបញ្ហាទាក់ទងនឹងការការពារព្រំដែន និងបញ្ហាដែលនៅសេសសល់តាមបណ្តោយព្រំដែន...
បកប្រែដោយ Duy Hoan