នៅក្នុងជំនួប លោកវរសេនីយ៍ឯក Nguyen Hong Hai អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន បានណែនាំអំពីលក្ខណៈពិសេសសំខាន់ៗនៃប្រវត្តិសាស្ត្រ ៧៥ ឆ្នាំនៃការកសាង អភិវឌ្ឍន៍ និងការរីកចម្រើនរបស់កាសែតកងទ័ពប្រជាជន។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Hong Hai និងលោកវរសេនីយ៍ឯក Belosludtsev Sergey Vladimirovich អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម

នៅខែសីហាកន្លងមក កាសែតកងទ័ពប្រជាជនអនឡាញជាភាសារុស្ស៊ី ត្រូវបានចេញផ្សាយជាផ្លូវការ។ នេះគឺជាបណ្តាញព័ត៌មានដ៏មានប្រយោជន៍មួយដើម្បីណែនាំប្រទេស ប្រជាជន និងកងទ័ពប្រជាជនវៀតណាម អំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី រួមចំណែកពូនជ្រំទំនាក់ទំនងប្រពៃណីវៀតណាម-រុស្ស៊ី ដោយជួយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងដ៏ល្អនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកវរសេនីយ៍ឯក Belosludtsev Sergey Vladimirovich បានឲ្យដឹងថា លោកតែងតែតាមដានព័ត៌មាននៅលើកាសែតកងទ័ពប្រជាជនវៀតណាម។ សម្រាប់លោក និងមន្ត្រីរុស្ស៊ីជាច្រើនដែលកំពុងធ្វើការនៅវៀតណាម នេះគឺជាបណ្តាញព័ត៌មានដ៏មានប្រយោជន៍មួយ។ លោកវរសេនីយ៍ឯក Belosludtsev Sergey Vladimirovich សង្ឃឹមថា នាពេលខាងមុខ ប្រព័ន្ធផ្សព្វផ្សាយយោធា និងទីភ្នាក់ងារសារព័ត៌មាននៃប្រទេសរុស្ស៊ី និងវៀតណាមនឹងពង្រឹងកិច្ចសហប្រតិបត្តិការ។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខរវាងកាសែតកងទ័ពប្រជាជន និងការិយាល័យអនុព័ន្ធយោធាសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម រួមទាំងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ រួមចំណែកដល់ការជំរុញបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ៕

បកប្រែដោយ Huyen Trang