គណៈប្រតិភូ ORA របស់អង្គការសហប្រជាជាតិដឹកនាំដោយលោកវរសេនីយ៍ឯក Nergui Sodnom ប្រធានទីភ្នាក់ងារវេជ្ជសាស្ត្ររបស់បេសកកម្ម រួមជាមួយតំណាងស្ថាប័នមានសមត្ថកិច្ចនៃបញ្ជាការដ្ឋានបេសកកម្ម UNMISS និងតំបន់ UNITY។

នេះគឺជាការវាយតម្លៃជាប្រចាំ សំដៅត្រួតពិនិត្យយ៉ាងទូលំទូលាយអំពីការត្រៀមខ្លួនរបស់អង្គភាពយោធា រួមទាំងកម្លាំងពេទ្យយោធា ដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមអាណត្តិរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
គណៈប្រតិភូត្រួតពិនិត្យ ORA ជួបធ្វើការជាមួយកងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម

គណៈប្រតិភូបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងទូលំទូលាយ និងលម្អិតអំពីគ្រប់ទិដ្ឋភាពទាំងអស់នៃប្រតិបត្តិការរបស់អង្គភាពវេជ្ជសាស្ត្រនៅក្នុងវិស័យនេះ រួមទាំងកងពេទ្យកម្រិត ២ របស់វៀតណាម។

មានប្រសាសន៍ក្នុងការត្រួតពិនិត្យនេះ លោកវរសេនីយ៍ឯក Nergui Sodnom បានទទួលស្គាល់ថា អង្គភាពទាំងនោះបានបំពេញតាមតម្រូវការរបស់ ORA យ៉ាងល្អ ព្រមទាំងលើកឡើងអនុសាសន៍សំដៅបំពេញសមត្ថភាពបន្ថែមទៀត ដោយសង្កត់ធ្ងន់លើស្តង់ដារនៃសម្ភារៈសង្គ្រោះបឋម ការពង្រឹងការហ្វឹកហាត់ជំនួយសង្គ្រោះបឋមយុទ្ធសាស្ត្ររបស់កងពេទ្យកម្រិត ១ និងការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងកងពេទ្យកម្រិត ១ និងកម្រិត ២។

សម្រាប់កងពេទ្យកម្រិត ២ របស់វៀតណាម លោកវរសេនីយ៍ឯក Nergui Sodnom បានវាយតម្លៃខ្ពស់ចំពោះស្មារតីសហប្រតិបត្តិការ អាកប្បកិរិយាវិជ្ជាជីវៈ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងជំនាញ និងសមត្ថភាពទាក់ទង ព្រមទាំងស្នើឱ្យអង្គភាពបន្តពង្រឹង និងលើកកម្ពស់ការត្រៀមខ្លួនប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang