បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Hue រៀបចំកិច្ចប្រជុំប្រចាំឆ្នាំជាមួយនគរបាលខេត្ត Salavan (ឡាវ)
កប.អនឡាញ - នៅរសៀលថ្ងៃទី ២៤ ខែធ្នូ នៅទីក្រុង Hue បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Hue (វៀតណាម) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ ជាមួយគណៈប្រតិភូនគរបាលខេត្ត Salavan (ឡាវ)។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងឆ្នាំ២០២៥។
កងកម្លាំងមានសមត្ថកិច្ចរបស់ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន ក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ដោះស្រាយបញ្ហាដែលកើតមានឡើង និងរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមតាមខ្សែព្រំដែនរួម។ ការចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍ការពារព្រំដែន និងអង្គភាពការពារព្រំដែន ការចងសម្ព័ន្ធមេត្រីភាពរវាងភូមិនានានៅសងខាងព្រំដែន ត្រូវបានរក្សា និងពង្រីកប្រកបដោយប្រសិទ្ធភាព។
    |
 |
|
ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា |
ភាគីទាំងពីរបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយព័ត៌មាន និងលើកទឹកចិត្តប្រជាជនឲ្យគោរពតាមកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង។
ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលមានខ្លឹមសារសំខាន់ៗដូចជា៖ បន្តកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តយ៉ាងតឹងរ៉ឹងនូវពិធីសារស្តីពីខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន និងកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែនគោករវាងវៀតណាម និងឡាវ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីសកម្មភាពរបស់អង្គការ និងបុគ្គលដែលបំផ្លិចបំផ្លាញ ដើម្បីការពារសុវត្ថិភាពនៃព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសទាំងពីរ។
នៅពេលខាងមុខ ភាគីទាំងពីរនឹងផ្តោតលើកិច្ចសហការដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវស្ថានភាពនៃការដាំដុះខុសច្បាប់ ការតាំងទីលំនៅខុសច្បាប់ និងសកម្មភាពឃោសនាសាសនាខុសច្បាប់ ទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។ល៕
បកប្រែដោយ Thuy Anh