តាមនោះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ កងទ័ពការពារព្រំដែនទីក្រុង Da Nang នឹងសាងសង់ផ្ទះចំនួន ៥ ខ្នងសម្រាប់គ្រួសារជនជាតិ Co Tu ចំនួន ៥ គ្រួសារនៅក្នុងឃុំ Tay Giang ទីក្រុង Da Nang។ នេះជាបណ្ដាគ្រួសារដែលបានបាត់បង់ផ្ទះសម្បែង ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងខែតុលា និងខែវិច្ឆិកាកន្លងទៅ។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនចេញដំណើរបំពេញភារកិច្ច (រូបថត៖ VOV)

លោកវរសេនីយ៍ឯក Hoang Van Man ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនទីក្រុង Da Nang បានស្នើឱ្យកម្មាភិបាល យុទ្ធជនទាំងអស់ លើកកំពស់ស្មារតី ការទទួលខុសត្រូវ វិន័យ ជំនះពុះពារលើការលំបាក និងសម្រេចឲ្យបានល្អនូវភារកិច្ចដែល បានប្រគល់ជូន ជួយប្រជាជនឱ្យមានផ្ទះសម្បែង ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី៕

តាម vovworld.vn