លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ អភិវឌ្ឍឧស្សាហកម្មការពារជាតិតាមទិសទំនើប បច្ចេកវិទ្យាខ្ពស់និងឧស្សាហកម្មបំរើទាំងយោធានិងស៊ីវិល
កប.អនឡាញ - នារសៀលថ្ងៃទី ២៤ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធីបតីនៃកិច្ចប្រជុំជាមួយក្រសួងការពារប្រទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តភារកិច្ចយោធានិងការពារជាតិសម្រាប់ឆ្នាំ ២០២៦ ជាពិសេសភារកិច្ចសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មការពារជាតិ។
ឆ្នាំ ២០២៥ ក្នុងស្មារតីទទួលខុសត្រូវនិងប្ដេជ្ញាចិត្ដខ្ពស់ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានផ្តោតលើការដឹកនាំកងទ័ពទាំងមូលឱ្យជំនះរាល់ការលំបាក និងសម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះឧស្សាហកម្មការពារជាតិ និងវិទ្យាសាស្ត្រយោធាបានមានការផ្លាស់ថ្មី ច្នៃប្រឌិតជាច្រើន និងសម្រេចបានលទ្ធផលវិជ្ជមាន និងមានជំហានលោតផ្លោះដ៏សំខាន់ក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងបញ្ជាក់ពីភាពម្ចាស់ការ សមត្ថភាពស្រាវជ្រាវ ការផលិត និងការធ្វើទំនើបកម្មអាវុធ និងឧបករណ៍ជាច្រើនដែលមានម៉ាកយីហោវៀតណាម។
    |
 |
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងកិច្ចប្រជុំ |
ថ្លែងក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់និងលើកសរសើរចំពោះក្រសួងការពារប្រទេស ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានបំពេញល្អនូវភារកិច្ចឆ្នាំ ២០២៥ ដោយការអភិវឌ្ឍឧស្សាហកម្មការពារជាតិ និងផ្គត់ផ្គង់អាវុធ ឧបករណ៍ បច្ចេកទេសដល់អង្គភាពនានាក្នុងទិសដៅឈានដល់ទំនើបកម្ម។
ដោយវិភាគនូវស្ថានភាពពិភពលោកកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចទាយទុកជាមុន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ឲ្យដឹងថា ក្នុងបរិបទនោះ ប្រទេសនីមួយៗចង់រីកចម្រើនត្រូវស្ថិរភាពដើម្បីអភិវឌ្ឍ និងអភិវឌ្ឍន៍ដើម្បីស្ថិរភាព ដែលក្នុងនោះត្រូវមានយុទ្ធសាស្ត្រ កសាងបរិយាកាសសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ព្រមទាំងធានាឲ្យបាននូវការរក្សាដ៏រឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី រួមទាំងអធិបតេយ្យភាពលើដីគោក សមុទ្រ កោះ ដែនអាកាស និងលំហអ៊ីនធឺណិត។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើភារកិច្ចនៃការបង្កើនសមត្ថភាពស្រាវជ្រាវ ការព្យាករណ៍ និងការវាយតម្លៃស្ថានភាព ការផ្តល់យោបល់ជូបក្ស និងរដ្ឋអំពីការបង្កើតគោលការណ៍ និងយុទ្ធសាស្ត្រយោធា និងការពារជាតិឲ្យត្រឹមត្រូវ ដើម្បីបំពេញភារកិច្ចការពារមាតុភូមិទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ ដោះស្រាយទាន់ពេលនូវស្ថានភាព កុំឲ្យមានភាពអសកម្ម ឬ ជាយថហេតុកើតឡើង ។
នៅឆ្នាំ ២០២៦ កងទ័ពទាំងមូលនឹងផ្តោតលើការកសាងកងទ័ពបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប។ បន្តអនុវត្ដត្រឹមត្រូវនូវគោលការណ៍និងការដឹកនាំរបស់មជ្ឈិមស្តីពីការកសាងនិងកែតម្រូវបក្ស។ អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពការទូតការពារជាតិ អនុវត្ដតាមបាវវចនា ខ្លួនទីពឹងខ្លួនក្នុងការអនុវត្តភារកិច្ចឧស្សាហកម្មការពារជាតិ ភស្តុភារនិងបច្ចេកទេស។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍឧស្សាហកម្មការពារជាតិ អភិវឌ្ឍអាវុធ និងឧបករណ៍តាមទិសទំនើប និងបច្ចេកវិទ្យាខ្ពស់ និងអភិវឌ្ឍផលិតផលឧស្សាហកម្មបំរើទាំងយោធានិងស៊ីវិល។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យមានការដោះស្រាយឧបសគ្គនូវច្បាប់ យន្តការ គោលនយោបាយ និងហិរញ្ញវត្ថុ ផ្តល់អាទិភាពដើម្បីទាក់ទាញមនុស្សដែលមានទេពកោសល្យ ក៏ដូចជាផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស បន្តពន្លឿនការអនុវត្តភារកិច្ចបន្ទាន់និងសំខាន់ៗ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងឧស្សាហកម្មការពារជាតិ៕
បកប្រែដោយ Pham Diep