នៅថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងឡាហាវ៉ាន ប្រទេសគុយបា ស្ថានទូតវៀតណាមប្រចាំនៅគុយបា បានសហការជាមួយវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដាប្រជាជាតិរៀបចំជំនួបជាមួយអតីតកម្មាភិបាល និងអ្នកជំនាញគុយបាដែលជួយគាំទ្រវៀតណាម។
ថ្លែងក្នុងជំនួបនេះ លោក Le Quang Long ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំគុយបា បានសម្តែងការជឿជាក់ថា ដោយមានបទពិសោធន៍ដ៏មានតម្លៃ និងមនោសញ្ចេតនាពិសេសចំពោះវៀតណាម អតីតអ្នកជំនាញនិងកម្មាភិបាលគុយបា នឹងបន្តធ្វើជាស្ពានសម្រាប់យុវជនជំនាន់ក្រោយ ថែរក្សានិងពូនជ្រំទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងវៀតណាម និងគុយបា។
រីឯខ្លួនវិញ លោក Gerardo Hernández Nordelo ប្រធានក្រុមសភាគុយបាមិត្តភាពជាមួយវៀតណាម បានអះអាងថា ទំនាក់ទំនងគុយបា-វៀតណាម គឺជាគំរូល្អនៃចំណងសាមគ្គីភាពអន្តរជាតិ។ លោក Gerardo Hernández Nordelo បានសម្តែងការដឹងគុណចំពោះប្រជាជនវៀតណាមដែលតែងតែជួយគាំទ្រគុយបាក្នុងគ្រាលំបាក។
ក្នុងឱកាសនេះ ស្ថានទូតវៀតណាមក៏បានឧទ្ទេសនាមដល់មិត្តភក្តិគុយបានូវសៀវភៅពិសេសមួយក្បាលដែលមានចំណងជើងថា "វៀតណាម - គុយបា៖ ៦៥ ឆ្នាំនៃចំណងភាតរភាព"។
បកប្រែដោយ Pham Diep
Type the code from the image