ទំនាក់ទំនងវៀតណាម-ចិនកំពុងរក្សាសន្ទុះអភិវឌ្ឍ​វិជ្ជមាន និងទូលំទូលាយ ខណៈពេលដែលឈាន​ចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដោយមានទស្សនវិស័យជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ។

ប្រកានេះត្រូវបានបញ្ជាក់ដោយលោកសាស្ត្រាចារ្យ វ៉ាង យ៉ុង នាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនយោបាយអន្តរជាតិនៅសាកលវិទ្យាល័យប៉េកាំង ក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាននៅប្រទេសចិន។

leftcenterrightdel
សិល្បករសម្តែងបទចម្រៀង "វៀតណាម - ចិន" នៅក្នុងកម្មវិធី "ទិវាវប្បធម៌វៀតណាមនៅប្រទេសចិន" ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ រូបថត៖ VOV

ក្នុងការវាយតម្លៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកសាស្ត្រាចារ្យ វ៉ាង យ៉ុង បានកត់សម្គាល់ថា វៀតណាម និងចិនមានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំងនៅក្នុងរចនាសម្ព័ន្ធពាណិជ្ជកម្ម និងវិនិយោគ ដែលបង្កើតលក្ខខណ្ឌសម្រាប់ការ​ផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្តរីកចម្រើន។ លើសពីនេះ សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅតែមានសារៈសំខាន់។

ទាក់ទងនឹងគោលនយោបាយការបរទេសរបស់វៀតណាម លោកសាស្ត្រាចារ្យ  វ៉ាង យ៉ុង បានសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយនេះ ដែលមិនត្រឹមតែលើកកម្ពស់ឋានៈអន្តរជាតិរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសអំណោយផលដើម្បីទាក់ទាញការវិនិយោគ ពង្រីកការនាំចេញ និងលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផងដែរ។ ក្នុងពេលជាមួយគ្នានេះ តួនាទីរបស់វៀតណាមជា «ស្ពាន» នៅក្នុងតំបន់កំពុងត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ដោយគាំទ្រយ៉ាងមានប្រសិទ្ធភាពដល់ដំណើរការអភិវឌ្ឍន៍ និងទំនើបកម្មរបស់ប្រទេស។

ដោយសន្និដ្ឋានថាទស្សនវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគី លោកសាស្ត្រាចារ្យ វ៉ាង យ៉ុង បានព្យាករណ៍ថា ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខណៈពេលដែលក៏ពង្រឹងការផ្លាស់ប្តូរប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានាពេលអនាគតផងដែរ៕

បកប្រែដោយ Duy Hoan