លាហើយប្ដីប្រពន្ធ Weiss - មិត្តដ៏អស្ចារ្យរបស់វៀតណាម
កប.អនឡាញ - ដោយទទួលដំណឹងពីមរណភាពរបស់លោកយាយ Cora Weiss និងលោកតា Peter Weiss ដែលជាមិត្តដ៏អស្ចារ្យរបស់វៀតណាមនៅប៉ុន្មានថ្ងៃចុងឆ្នាំ ២០២៥ ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារប្ដីប្រពន្ធ Weiss។
លោកតា Peter Weiss (កើតនៅឆ្នាំ ១៩២៥) និងលោកយាយ Cora Weiss (កើតនៅឆ្នាំ ១៩៣៤) គឺជាមិត្តអាមេរិកដែលជិតស្និទ្ធជាមួយវៀតណាមអស់រយៈពេលជាច្រើនទសវត្សរ៍។ ប្ដីប្រពន្ធ Weiss មានសំឡេងយ៉ាងសំខាន់ក្នុងចលនាប្រឆាំងការធ្វើសង្គ្រាមនៅវៀតណាម និងបន្ទាប់មក ប្ដីប្រពន្ធ Weiss បានខិតខំប្រឹងប្រែងដើម្បីជំរុញការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។
    |
 |
|
អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam (បច្ចុប្បន្នជាអគ្គលេខាបក្ស) ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពដល់មិត្តអាមេរិករបស់ប្រជាជនវៀតណាម រួមមានលោកយាយ Cora Weiss ផងដែរ |
ក្នុងអំឡុងពេលសង្គ្រាម ប្ដីប្រពន្ធ Weiss បានគាំទ្រយ៉ាងពេញទំហឹងដល់រាល់សកម្មភាពប្រឆាំងសង្គ្រាម និងគាំទ្រដល់រាល់សកម្មភាពមនុស្សធម៌ តាមរយៈនោះរួមចំណែកដល់មតិសាធារណៈជឿនលឿននៅក្នុងសង្គមអាមេរិកឱ្យគាំទ្រវៀតណាម។ លោកយាយ Cora Weiss គឺជាមេដឹកនាំលេចធ្លោម្នាក់នៃចលនាប្រឆាំងសង្គ្រាមនៅអាមេរិក ដែលបានតស៊ូ និងទាមទារឱ្យបញ្ចប់ការទម្លាក់គ្រាប់បែក ដកកងទ័ព និងគោរពសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនវៀតណាម។ បន្ទាប់ពីសង្គ្រាម ប្ដីប្រពន្ធ Weiss បានបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់មូលនិធិផ្សះផ្សា និងអភិវឌ្ឍន៍វៀតណាម - អាមេរិក ហើយក៏មានសំឡេងយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលអាមេរិកដើម្បីលុបចោលទណ្ឌកម្មប្រឆាំងនឹងវៀតណាម។
ដោយសារកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្កើតមូលដ្ឋានមនុស្សធម៌ និងមតិសាធារណៈវិជ្ជមានសម្រាប់ដំណើរការផ្សះផ្សា និងការធ្វើប្រក្រតីនៃទំនាក់ទំនងវៀតណាម - អាមេរិក និងបន្សល់ទុកនូវមរតកដ៏មានតម្លៃសម្រាប់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរដោយផ្អែកលើការយល់ចិត្តគ្នា សាមគ្គីភាព និងក្ដីទុកចិត្ដលើតម្លៃនៃសន្តិភាព៕
បកប្រែដោយ Pham Diep