អញ្ជើញអ្នកចូលរួមសន្និសីទមានលោកឧត្តមសេនីយ៍ទោ  Luong Van Kiem  មេបញ្ជាការយោធភូមិភាគទី ៣; លោកឧត្តមសេនីយ៍ទោ Nguyen Duc Hung ប្រធាននយោបាយយោធភូមិភាគទី ៣; លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន និងលោកវរសេនីយ៍ឯក  Nguyen Van Hoan  នាយករងមជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍កងទ័ព។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមសន្និសីទ

ក្នុងរយៈពេលកន្លងមក អង្គភាពទាំងបីបានសហការយ៉ាងជិតស្និទ្ធ អនុវត្តការឃោសនាដ៏គ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ដោយប្រកាន់ខ្ជាប់នូវភារកិច្ចនយោបាយរបស់អង្គភាពនីមួយៗ។ ដើម្បីលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅតំបន់យោធភូមិភាគទី ៣ បង្កើនគុណភាពនិងប្រសិទ្ធភាពនៃភារកិច្ច  អង្គភាពទាំងបីបានយល់ព្រមចុះហត្ថលេខា និងចេញប្រកាសបទប្បញត្ដិស្ដីពីការចងសម្ព័ន្ធមេត្រីភាព និងសហការគ្នាក្នុងការឃោសនាគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៣។

ថ្លែងក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានសង្កត់ធ្ងន់ថា សកម្មភាពសហការរវាងអង្គភាពទាំងបីបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ដែលឆ្ពោះទៅគោលដៅបំណងល្អនូវភារកិច្ចនយោបាយ។ លោកឧត្តមសេនីយ៍ត្រី  Doan Xuan Bo បានស្នើឱ្យកម្មាភិបាល និងអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនលើកកម្ពស់ការស្មារតីទទួលខុសត្រូវ  ម្ចាស់ការ និងច្នៃប្រឌិត រៀបចំការឃោសនាគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពសម្រាប់រាល់សកម្មភាពរបស់យោធភូមិភាគទី ៣។ លោកឧត្តមសេនីយ៍ត្រី  Doan Xuan Bo មានគោលបំណងចង់យោធភូមិភាគទី ៣  បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កម្មាភិបាល និងអ្នកយកព័ត៌មានប្រមូលព័ត៌មានសម្រាប់ការឃោសនាឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Duc Hung ថ្លែងក្នុងសន្និសីទ
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo ថ្លែងក្នុងសន្និសីទ

លោកឧត្តមសេនីយ៍ទោ Nguyen Duc Hung បានវាយតម្លៃខ្ពស់ចំពោះការរួមដំណើរ ការគាំទ្រនិងការឃោសនាដ៏មានប្រសិទ្ធភាពរបស់កាសែតកងទ័ពប្រជាជន និងមជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍កងទ័ពសម្រាប់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៣ នាពេលកន្លងមក។ ព្រមទាំងស្នើឲ្យទីភ្នាក់ងារសារព័ត៌មានកងទ័ពទាំងពីរបន្តក្ដាប់ជាប់នូវរាល់សកម្មភាពរបស់យោធភូមិភាគ  និងសហការផលិតនិងចុះផ្សាយអត្ថបទកាសែតដើម្បីលើកទឹកចិត្ដកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅក្នុងតំបន់យោធភូមិភាគទី ៣ ឱ្យបន្តខិតខំប្រឹងប្រែង និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច។

នៅអង្គសន្និសីទនេះ ថ្នាក់ដឹកនាំនៃយោធភូមិភាគទី ៣ និងកាសែតកងទ័ពប្រជាជន និងមជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍កងទ័ពបានចុះហត្ថលេខា និងចេញប្រកាសបទប្បញត្ដិស្តីពីការចងសម្ព័ន្ធមេត្រីភាព និងសហការគ្នាក្នុងការឃោសនា៕

បកប្រែដោយ Pham Diep