ជំរុញការធ្វើបរិវត្ដកម្មឌីជីថលគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៥ ខែធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស គណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថល (ហៅកាត់ថាគណៈកម្មាធិការដឹកនាំ) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងដាក់ទិសដៅភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់ឆ្នាំ ២០២៦ ជាមួយមូលដ្ឋាននានា ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ។ លោក To Lam អគ្គលេខាបក្ស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ។
របាយការណ៍នៅឯអង្គប្រជុំបានបង្ហាញថា បន្ទាប់ពីមួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ដលេខ ៥៧-NQ/TW ស្តីពីការជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលជាតិបានសម្រេចលទ្ធផលសំខាន់ៗជាច្រើន។ គោលនយោបាយសំខាន់ៗជាច្រើនត្រូវបានតាក់តែងយ៉ាងល្អ ដែលរួមចំណែកដល់ការដោះស្រាយឧបសគ្គ និងបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថល។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ថ្លែងក្នុងកិច្ចប្រជុំ |
មានប្រសាសន៍ក្នុងអង្គប្រជុំ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៦ មានអត្ថន័យយ៉ាងសំខាន់ ដោយជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្ដនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ នៅដើមអាណត្តិ គណៈកម្មាធិការមជ្ឈិមបក្សនឹងចេញសេចក្តីសម្រេចចិត្ដជាយុទ្ធសាស្ត្រពីរស្តីពីការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ប្រទេសជាតិដោយផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងសេចក្តីសម្រេចចិត្ដស្តីពីដំណោះស្រាយជាយុទ្ធសាស្ត្រដើម្បីកៀរគរធនធានសម្រាប់បង្កើនកំណើនសេដ្ឋកិច្ចពីរខ្ទង់។ ប្រការនេះបង្ហាញពីតួនាទីដ៏ពិសេសនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថល។
លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យពន្លឿនការអភិវឌ្ឍកម្មវិធី និងផលិតផលជាក់លាក់សម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងប្រជាពលរដ្ឋ។ គោលនយោបាយ និងសេវាកម្មនីមួយៗត្រូវតែបំពេញតាមតម្រូវការគឺបម្រើប្រជាជននិងអង្គភាពអាជីវកម្ម។ ការជំរុញការធ្វើបរិវត្ដកម្មឌីជីថលត្រូវបានផ្សារភ្ជាប់ទៅនឹងកំណែទម្រង់រដ្ឋបាល និងបង្រួមក្បាលម៉ាស៊ីន អាជ្ញាធរមូលដ្ឋានកម្រិតពីរ មានដំណើរការប្រកបដោយប្រសិទ្ធភាព កាត់បន្ថយនីតិវិធីរដ្ឋបាល និងផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត។
លោក To Lam អគ្គលេខាបក្ស ក៏បានសង្កត់ធ្ងន់លើការកៀរគរធនធានសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងពាណិជ្ជកម្មផលិតផល។ ជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងនវានុវត្ដន៍ដោយផ្អែកលើការតភ្ជាប់រវាងរដ្ឋ សាលា និងអង្គភាពអាជីវកម្ម ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។
    |
 |
|
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ |
លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យការិយាល័យមជ្ឈិមបក្ស សហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើកម្មវិធីការងារឆ្នាំ ២០២៦ របស់គណៈកម្មាធិការដឹកនាំ ដោយបញ្ជាក់ពីខ្លឹមសារសំខាន់ៗសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលនៅក្នុងវិស័យនានា ហើយធ្វើជាមូលដ្ឋានសម្រាប់បង្កើនកំណើនសេដ្ឋកិច្ចពីរខ្ទង់។ ក្រៅពីនេះ រដ្ឋាភិបាលគួរតែផ្តោតលើការជំរុញការធ្វើបរិវត្ដកម្មឌីជីថលគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។
លោក To Lam អគ្គលេខាបក្ស គូសបញ្ជាក់បន្ថែមថា សេចក្តីសម្រេចចិត្ដលេខ ៥៧-NQ/TW បានបើកយុគសម័យថ្មីសម្រាប់ប្រទេសប្រទេសជាតិ ដោយចាត់ទុកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថលជាតួនាទីមជ្ឈភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍។ ប្រព័ន្ធនយោបាយទាំងមូលត្រូវប្រតិវបត្ដិការភ្លាមៗ កម្មាភិបាលម្នាក់ៗ ស្ថាប័ននីមួយៗ និងមូលដ្ឋាននីមួយៗត្រូវកំណត់យ៉ាងច្បាស់នូវការទទួលខុសត្រូវ កៀរគរធនធាន និងអនុវត្តយ៉ាងប្ដូរផ្ដាច់ដើម្បីប្រែក្លាយគោលដៅទៅជាការពិត ដែលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕
បកប្រែដោយ Pham Diep