ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សហគមន៍អាណិជនវៀតណាមគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសជាតិវៀតណាម ជាធនធានដ៏សំខាន់សម្រាប់បុព្វហេតុកសាង និងការពារមាតុប្រទេស។ លោកវាយតម្លៃខ្ពស់ចំពោះការរួមចំណែកកាន់តែសំខាន់របស់អាណិកជនវៀតណាមក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ សង្គម ការបរទេស និងការផ្សព្វផ្សាយរូបភាពនៃប្រទេស។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថា​ក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ដោយផ្អែកលើមូលដ្ឋាននេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងទិសដៅ និងភារកិច្ចសំខាន់ៗ ក្នុងការងារទាក់ទងនឹងអាណិកជនវៀតណាម នាពេលខាងមុខ រួមមាន៖ ទី១ ពង្រីកមហាសាមគ្គីជាតិ រួមជាមួយនឹងការការពារសិទ្ធិស្របច្បាប់របស់សហគមន៍អាណិកជនវៀតណាម។ ទី ២ កសាងសហគមន៍អាណិកជនវៀតណាមអភិវឌ្ឍប្រកបដោយចីរភាព ឆាប់រហ័ស ដែលតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយមាតុភូមិ។ ទី ៣ ធ្វើឱ្យសុក្រិតនូវយន្តការនិងគោលនយោបាយដើម្បីកៀរគរធនធានទាំងអស់របស់អាណិកជនវៀតណាមប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើដល់ការអភិវឌ្ឍជាតិ ជាពិសេសនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងអាទិភាពជាយុទ្ធសាស្ត្រ។

ក្នុងកិច្ចប្រជុំនេះ លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស បានអះអាងថា ក្រសួងការបរទេសនឹងបន្តអនុវត្តយ៉ាងហ្មត់ចត់នូវការណែនាំរបស់បក្ស និងរដ្ឋាភិបាល សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន មូលដ្ឋាននានា និងសហគមន៍អាណិកជនវៀតណាម ហើយផ្លាស់ប្តូរផ្នត់គំនិត វិធីសាស្រ្ត ជំនះឧបសគ្គនិងការលំបាក លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារ រួមចំណែកលើកកម្ពស់តួនាទី សក្តានុពល និងការរួមចំណែកសំខាន់ៗរបស់អាណិកជនវៀតណាម ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ លើកកម្ពស់តួនាទី និងកិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិ៕

បកប្រែដោយ Thuy Anh