កម្មវិធី “ហូជីមិញ - ដំណើរនៃសេចក្តីប្រាថ្នាឆ្នាំ ២០២៥” ធ្វើឡើងក្នុងបរិបទដែលឆ្នាំ ២០២៥ បានប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើននៃប្រទេសជាតិ ហើយជាឆ្នាំរៀបចំមហាសន្និបាតបក្សគ្រប់កម្រិតថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស និងជាឆ្នាំទី ១០ នៃការអនុវត្តសេចក្តីណែនាំលេខ ០៥ របស់ការិយាល័យនយោបាយស្តីពី “ការលើកកម្ពស់ការសិក្សា និងការធ្វើត្រាប់តាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ”។

កម្មវិធីនេះ គឺជាការឆ្លុះបញ្ចាំងពីដំណើរការពិសេសមួយនៃរឿងរ៉ាវបំផុសគំនិតអំពីសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមដ៏រុងរឿង។ នៅក្នុងដំណើរនោះ “លំហូរនៃវិបុលភាព” មិនត្រឹមតែជារូបភាពនិមិត្តរូបនៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏ជារូបភាពនៃលំហូរជាបន្តបន្ទាប់នៃការទទួលមរតក ការអនុវត្ត និងការរីករាលដាលនៃស្មារតីនៃការសិក្សា និងការដើរតាម សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញផងដែរ។

leftcenterrightdel
លោកអគ្គលេខាបក្ស ថតរូបជាមួយសមូហភាព និងបុគ្គលឆ្នើមៗទូទាំងប្រទេស ក្នុងការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធាន ហូ ជីមិញ ក្នុងឆ្នាំ ២០២៥

មានអនុសាសន៍ក្នុងកម្មវិធី លោក To Lam អគ្គលេខាបក្ស តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានអបអរសាទរ និងលើកសរសើរដល់សមូហភាព បុគ្គល និងគំរូល្អៗដែលទទួលបានកិត្តិយសនៅក្នុងកម្មវិធី ក៏ដូចជាបុគ្គលគំរូទូទាំងប្រទេសដែលបានបំពេញឆ្លើយតបសេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ តាមរយៈរាល់សកម្មភាពជាក់ស្តែង គំនិតច្នៃប្រឌិត និងស្មារតីតស៊ូ។

លោកអគ្គលេខាបក្សបានចង្អុលបង្ហាញថា ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យធំធេងក្រោយរយៈពេលជិត ១០០ ឆ្នាំនៃការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះបដិវត្តន៍វៀតណាម ជាមួយនឹងភាពក្លាហាន ប្រាជ្ញា និងភាពជាអ្នកដឹកនាំដ៏ឆ្នើមរបស់បក្ស ដោយកម្លាំងដ៏ធំសម្បើមរបស់ប្រជាជន និងការគាំទ្រពីមិត្តភក្តិអន្តរជាតិ ព្រមទាំងការរៀបចំសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស ប្រទេសវៀតណាមកំពុងតែប្រឈមមុខនឹងពេលវេលាប្រវត្តិសាស្ត្រមួយ ដើម្បីបង្កើតសមិទ្ធផលថ្មីៗ ខិតខំសម្រេចឱ្យបានបំណងប្រាថ្នារបស់លោកប្រធានហូជីមិញឆាប់ៗ ប៉ុន្តែក៏យើងត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ។

ក្នុងបរិបទនេះ លោកអគ្គលេខាបក្ស បានស្នើឱ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែផ្តោតលើការដឹកនាំ ណែនាំ ដោយបន្តបំផុសឆន្ទៈដ៏មុតមាំ ស្មារតីស្នេហាជាតិដ៏ខ្លាំងក្លា និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សា និងធ្វើតាមគំរូរបស់អ៊ំហូនៅទូទាំងបក្ស ប្រជាជន និងកងទ័ព ដើម្បីអនុវត្តនូវរាល់ គោលនយោបាយយុទ្ធសាស្ត្ររបស់បក្សប្រកបដោយជោគជ័យ។

លោកអគ្គលេខាបក្សបានអះអាងថា ផ្អែកលើប្រពៃណីរាប់ពាន់ឆ្នាំនៃការកសាងប្រទេសជាតិ និងការពារជាតិ ជាមួយនឹងកម្លាំងឯកភាពជាតិ និងសេចក្តីប្រាថ្នាឈានទៅមុខឥតឈប់ឈរ ក្រោមពន្លឺដឹកនាំនៃសតិអារម្មណ៍របស់លោកប្រធានហូជីមិញ និងការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្ស ប្រទេសវៀតណាមពិតជានឹងមានការអភិវឌ្ឍដ៏រុងរឿង រឹងមាំ និងកសាងប្រទេសវៀតណាមឯករាជ្យ សេរីភាព សុភមង្គល វិបុលភាព អរិយធម៌ និងរីកចម្រើនដោយជោគជ័យ ជាមួយនឹងតួនាទី និងកិត្យានុភាពកាន់តែខ្ពស់ក្នុងសហគមន៍អន្តរជាតិ៕

បកប្រែដោយ Minh Trung