ជំរុញបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង IPU
កប.អនឡាញ - នៅរសៀលថ្ងៃទី ២៩ ខែធ្នូ ក្នុងជំនួបជាមួយលោក Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (IPU) លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម បានបញ្ជាក់ថា រដ្ឋសភាវៀតណាមតែងតែកំណត់ការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងសកម្មភាព IPU ជាភារកិច្ចសំខាន់មួយក្នុងការទូតសភាពហុភាគី។
លោកសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការរួមដំណើររបស់លោកអគ្គលេខាធិការ IPU ក៏ដូចជាលេខាធិការដ្ឋាន IPU ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្តរវាង IPU និងរដ្ឋសភាវៀតណាម។ តាមរយៈនេះ ចូលរួមជាក់ស្តែងដល់គោលដៅរួម។
    |
 |
|
លោក Tran Quang Phuong ទទួលជួបលោក Martin Chungong (រូបថត៖ quochoi.vn) |
លោក Martin Chungong បានបញ្ជាក់ថា លោកនឹងបន្តជួយគាំទ្ររដ្ឋសភាវៀតណាមក្នុងការកសាងសមត្ថភាពក្នុងវិស័យការទូតសភាពហុភាគី ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបន្តដើរតួនាទីយ៉ាងសកម្ម និងរួមចំណែកកាន់តែច្រើននៅ IPU។
លោក Tran Quang Phuong និងលោក Martin Chungong បានឯកភាពថា នៅពេលខាងមុខ គប្បីជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាង IPU និងវៀតណាម ដើម្បីធ្វើឲ្យសកម្មភាពនានាកាន់តែមានប្រសិទ្ធភាព៕
បកប្រែដោយ Thanh Cong