មានប្រសាសន៍នៅក្នុងពិធី លោកស្រី Nguyen Thuy Anh ប្រធានសមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម-បារាំង បានសង្កត់ធ្ងន់ថា សមាគមនឹងបន្តពង្រីកបណ្តាញដៃគូរបស់ខ្លួន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការអប់រំ - ភាសាបារាំង សុខាភិបាល វប្បធម៌ វិទ្យាសាស្ត្រជាដើម។ ទន្ទឹមនឹងនោះ សមាគមនឹងបន្តជំរុញការផ្សព្វផ្សាយរូបភាពរបស់វៀតណាមនៅប្រទេសបារាំង និងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ quochoi.vn)

លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានសម្តែងនូវក្តីសង្ឃឹមថា សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម-បារាំង នឹងធ្វើការច្នៃប្រឌិតការគិត និងវិធីសាស្រ្តប្រតិបត្តិការរបស់ខ្លួន ដោយតភ្ជាប់សកម្មភាពរបស់ខ្លួនជាមួយនឹងអាទិភាពយុទ្ធសាស្ត្រនៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង និងទិសដៅសំខាន់ៗ និងគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។ ទន្ទឹមនឹងនោះ សមាគមនឹងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការតភ្ជាប់អ្នកប្រាជ្ញ អ្នកជំនាញ យុវជន និងសហគមន៍អាណិកជនវៀតណាមនៅប្រទេសបារាំង ដោយបង្កើតផលប៉ះពាល់សង្គមប្រកបដោយចីរភាពសម្រាប់ទំនាក់ទំនងវៀតណាម-បារាំង។

ក្នុងឱកាសនេះ សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម-បារាំង មានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ពីបក្ស និងរដ្ឋ៕

បកប្រែដោយ Huyen Trang