យោងតាមលោក Thanh Luan ការទទួលយោបល់យ៉ាងសកម្មពីអាណិកជនវៀតណាមជាង ៦ លាននាក់នៅទូទាំងពិភពលោក បង្ហាញពីការគិតគូរបើកចំហរ ទទួលយក និងចក្ខុវិស័យរយៈពេលវែងក្នុងការលើកកម្ពស់មហាសាមគ្គីភាពជាតិ និងបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសក្នុងយុគសម័យថ្មី។

leftcenterrightdel
សហគមន៍អាណិកជនវៀតណាមនៅប្រទេសជប៉ុន ចូលរួមយ៉ាងរីករាយនៅក្នុងពិធីបុណ្យ "៥០ ឆ្នាំនៃបេះដូងរួមចង្វាក់តែមួយ" ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្រួបបង្រួមប្រទេសជាតិ (រូបថត៖ vnanet.vn)

ដោយផ្អែកលើសកម្មភាពជាក់ស្តែងរបស់សមាគមអាណិកជនវៀតណាមនៅតូយ៉ាម៉ា លោក Thanh Luan បានចាត់ទុកថា ចាប់តាំងពីការបង្កើតឡើងមក សមាគមតែងតែកំណត់យ៉ាងច្បាស់នូវតួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់មួយរវាងអាណិកជនវៀតណាម និងទីភ្នាក់ងារតំណាងរបស់រដ្ឋ។ តាមរយៈសកម្មភាពសហគមន៍ ព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈ កីឡា និងការងារសប្បុរសធម៌ សមាគមមិនត្រឹមតែរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងជាបណ្តាញសម្រាប់ផ្សព្វផ្សាយព័ត៌មាន ស្តាប់គំនិត និងសេចក្តីប្រាថ្នារបស់សហគមន៍ និងប្រមូលមតិរបស់ប្រជាពលរដ្ឋទៀតផង។

តាមរយៈសកម្មភាពទាំងនោះ សមាគមទទួលស្គាល់បំណងប្រាថ្នារបស់អាណិកជនវៀតណាមនៅតូយ៉ាម៉ា ដើម្បីចូលរួមក្នុងការរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូលតាមវិធីជាក់ស្តែង៕

បកប្រែដោយ Huyen Trang