ជាពិសេស សាជីវកម្ម VinGroup ទើបបានចាប់ផ្តើមបើកការដ្ឋានគម្រោងឧទ្យានសាធារណៈ Tuan Chau ដែលមានទំហំប្រហែល ៦២០ ហិកតា និងដើមទុនសរុបជាង ៥០០០ ពាន់លានដុង។ គម្រោងនេះ រួមមានតំបន់មុខងារចំនួន ៤ ដែលមានទីតាំងនៅច្រកទ្វារទៅកាន់តំបន់ទេសចរណ៍ Ha Long តភ្ជាប់យ៉ាងងាយស្រួលទៅកាន់ខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗ។ ឧទ្យាននេះត្រូវបានរំពឹងថា នឹងបើកដំណើរការចាប់ពីឆ្នាំ ២០២៨ តទៅ ហើយនឹងពង្រីកលំហបៃតងលើកកំពស់សោភ័ណ្ឌភាពទីក្រុង និងរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ដែលមានគុណភាពខ្ពស់។

leftcenterrightdel
ខេត្ត Quang Ninh រៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងឧទ្យានសាធារណៈ Tuan Chau (រូបថត៖ baoquangninh.vn)

ទន្ទឹមនឹងនោះ ខេត្ត Quang Ninh កំពុងអំពាវនាវឱ្យមានការវិនិយោគលើគម្រោងធំៗជាច្រើន ដូចជាតំបន់ទីក្រុងចម្រុះនៅសង្កាត់ Quang Hanh ដែលមានទុនវិនិយោគសរុបជាង ១១,០០០ ពាន់លានដុង និងតំបន់ទីក្រុងអេកូឡូស៊ីលើផ្ទៃដីជាង ២០ ហិកតា ដែលមានដើមទុនវិនិយោគប្រមាណជាង ៤,០០០ ពាន់លានដុង។ គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធ ពង្រីកលំហទីក្រុង - ទេសចរណ៍ និងបង្កើតសន្ទុះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ៕

បកប្រែដោយ Thanh Cong