ទីក្រុងហូជីមិញរៀបចំសកម្មភាពវប្បធម៌ និងតន្ត្រីជាបន្តបន្ទាប់ដើម្បីស្វាគមន៍ឆ្នាំថ្មីសកល
កប.អនឡាញ - នាល្ងាចថ្ងៃទី ២៧ ខែធ្នូ ពិធីបុណ្យ Hozo City តេត Fest ឆ្នាំ ២០២៥ ក្រោមប្រធានបទ "City-maze-ing - ពណ៌ចម្រុះដែលមិននឹកស្មានដល់" ដើម្បីស្វាគមន៍ឆ្នាំថ្មី ត្រូវបានបើកជាផ្លូវការនៅទីក្រុងហូជីមិញ។
ពិធីបុណ្យ Hozo City តេត Fest ឆ្នាំ ២០២៥ ចាប់ផ្តើមសកម្មភាពវប្បធម៌ តន្ត្រី ច្នៃប្រឌិត និងសហគមន៍ជាបន្តបន្ទាប់ ដោយប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃជាប់ៗគ្នា និងបញ្ចប់ដោយព្រឹត្តិការណ៍រាប់ថយក្រោយនៅយប់ថ្ងៃទី ៣១ ខែធ្នូ។
    |
 |
|
គណៈកម្មការរៀបចំ ប្រគល់ផ្កាដើម្បីថ្លែងអំណរគុណដល់សិល្បករដែលចូលរួមក្នុងកម្មវិធី |
យោងតាមលោកស្រី Nguyen Thanh Giang អគ្គនាយិកានៃ The Purpose Group និងជាស្ថាបនិកនៃ City តេត Fest ពិធីបុណ្យនេះគឺជាវេទិកាសម្រាប់កសាងម៉ាកយីហោវប្បធម៌ លើកកម្ពស់តម្លៃវៀតណាម និងប្រែក្លាយវាទៅជាការឆ្លងកាត់បទពិសោធន៍ស្តង់ដារ និងស៊ីសង្វាក់គ្នា។ តាមរយៈនោះ លើកកម្ពស់គំនិតផ្តួចផ្តើមដែលទាក់ទងនឹងស្មារតីយុវវ័យស្វាហាប់ និងច្នៃប្រឌិតរបស់ទីក្រុងហូជីមិញ កំណត់ជាគោលដៅសម្រាប់ពិធីបុណ្យ និងការឆ្លងកាត់បទពិសោធន៍នៅដើមឆ្នាំថ្មី។
បន្ទាប់ពីយប់បើក ពិធីបុណ្យ Hozo City តេត Fest ឆ្នាំ ២០២៥ បន្តជាមួយសកម្មភាពឆ្លងកាត់បទពិសោធន៍ចម្រុះជាបន្តបន្ទាប់ រួមជាមួយនឹងកម្មវិធីវប្បធម៌ ច្នៃប្រឌិត និងម្ហូបអាហារដ៏វិសេសវិសាលជាច្រើននៅឧទ្យានមាត់ទន្លេ Sai Gon ទីក្រុងហូជីមិញ ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៦៕
បកប្រែដោយ Huyen Trang