ចំណុចលេចធ្លោនៃពិធីបើក ក្រៅពីការបង្កើតឡើងវិញនូវវប្បធម៌ទន្លេ ការឧទ្ទេសនាមអំពីផ្សារអណ្តែតទឹក ការដង្ហែក្បួនអាពាហ៍ពិពាហ៍នៅលើទន្លេ និងការប្រណាំងទូក ង នោះ ក៏មានការសម្តែងយន្តហោះដ្រូន និងការបាញ់កាំជ្រួចកម្ពស់ទាប។

leftcenterrightdel
កម្មវិធីពិធីបុណ្យបង្ហាញយ៉ាងរស់រវើកអំពីវប្បធម៌ទន្លេនៃទីក្រុង Can Tho តាមរយៈរឿងរ៉ាវអំពីទូក និងជីវភាពរស់នៅប្រចាំថ្ងៃដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទន្លេ 

ថ្លែងសុន្ទរកថាបើក លោកស្រី Nguyen Thi Ngoc Diep អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ បានឲ្យដឹងថា៖ “ពិធីបុណ្យវប្បធម៌ទន្លេឆ្នាំ ២០២៥ ដែលប្រារព្វធ្វើឡើងជាលើកដំបូងនៅទីក្រុងកឹនធើ មិនត្រឹមតែឧទ្ទេសនាម ផ្សព្វផ្សាយលក្ខណៈវប្បធម៌ទន្លេដ៏ពិសេសនៃតំបន់ដីសណ្តទន្លេ Cuu Long និយាយរួម និង Can Tho និយាយដោយឡែកដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទន្លេ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពផងដែរ”។

ក្នុងក្របខ័ណ្ឌពិធីបុណ្យនេះរួមមានសកម្មភាពដ៏វិសេសវិសាល ជាច្រើនដូចជា៖ ការតាំងពិព័រណ៍រូបថត; ការសម្តែងតន្ត្រីអាគូស្ទិកតាមដងផ្លូវ; ការបណ្ដែតប្រទីប; ការប្រណាំងទូកក្ដោង;... លើសពីនេះ ក៏មានកម្មវិធីពិព័រណ៍ផលិតផល OCOP ផលិតផលទេសចរណ៍ និងម្ហូបអាហារក្នុងស្រុក ផងដែរ៕

តាម vovworld.vn