Concert Countdown ២០២៦ - បរិយាកាសអបអរសាទរឆ្នាំថ្មីនៅខេត្ត Quang Ninh
កប.អនឡាញ - នៅវេលាម៉ោង ៩៖៣០ យប់ថ្ងៃទី ៣១ ខែធ្នូ នៅទីលាន ៣០ តុលា ក្នុងសង្កាត់ Ha Long ខេត្ត Quang Ninh ភាគខាងជើងវៀតណាម នឹងប្រព្រឹត្តទៅកម្មវិធីសិល្បៈអបអរសាទរឆ្នាំថ្មី - Concert Countdown ២០២៦ ក្រោមប្រធានបទ “វិន័យ-ស្រុះចិត្តគ្នា ស្ថាបនាអនាគត”។
ជាមួយនឹងរយៈពេលសរុបជាង ១៨០ នាទី ព្រឹត្តិការណ៍អូសបន្លាយរហូតដល់ម៉ោង ០០៖០០ ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ និងត្រូវបានរំពឹងថានឹងទាក់ទាញអ្នកចូលរួមប្រហែល ៥០,០០០ នាក់។
    |
 |
|
«Ha Long Concert ២០២៥» គឺជាព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យ និងទ្រង់ទ្រាយធំបំផុតដែលខេត្ត Quang Ninh បានរៀបចំឡើង (រូបថត៖ baoquangninh.vn) |
កម្មវិធីសិល្បៈពិសេសនេះ នឹងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបញ្ចាំងទំនើប សំឡេង ពន្លឺ រូបភាព mapping… ដោយមានការចូលរួមពីសិល្បករ តារាចម្រៀង និងក្រុមតន្រ្តីល្បីៗជាច្រើន រួមជាមួយនឹងការបាញ់កាំជ្រួចកម្ពស់ខ្ពស់។
សំបុត្រសម្រាប់កម្មវិធីនេះនឹងត្រូវបានចែកចាយដោយឥតគិតថ្លៃដល់ប្រជាជន និងភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត។ យោងតាមផែនការនេះ គណៈកម្មការរៀបចំនឹងចេញសំបុត្រដោយឥតគិតថ្លៃចំនួន ២៥,០០០ សន្លឹក តាមអ៊ីនធឺណិតនៅគេហទំព័រ៖ https://quangninh.dangkyve.com។
ព្រឹត្តិការណ៍ Concert Countdown ២០២៦ ត្រូវបានខេត្ត Quang Ninh រំពឹងថា នឹងក្លាយជាបរិយាកាសពិធីបុណ្យដ៏ស៊ីវិល័យ និងរស់រវើក ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពរបស់ខេត្ត Quang Ninh ដ៏ស្វាហាប់ ច្នៃប្រឌិត និងសមាហរណកម្ម - ជាគោលដៅដ៏គួរឲ្យទាក់ទាញនៃទេសចរណ៍ វប្បធម៌ និងព្រឹត្តិការណ៍ថ្នាក់តំបន់ ថ្នាក់ជាតិ និងអន្តរជាតិ៕
បកប្រែដោយ Thanh Cong