ពិធីបុណ្យគងឃ្មោះអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ មានក្រុមសិប្បករអន្តរជាតិចំនួន ៣ និងក្រុមសិប្បករជាតិចំនួន ៥ រួមមាន៖ ឡាវ កម្ពុជា ម៉ាឡេស៊ី ខេត្ត Lam Dong ខេត្ត Dak Lak ខេត្ត Gia Lai ខេត្ត Quang Ngai និងខេត្ត Phu Tho។

នៅក្នុងពិធីនេះ លោក Dinh Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong និងលោក Saadi M.H Salama ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋប៉ាឡេស្ទីនប្រចាំប្រទេសវៀតណាម បានបញ្ជាក់ពីតម្លៃដ៏លេចធ្លោ ឥទ្ធិពលដ៏ខ្លាំងក្លា និងសមត្ថភាពក្នុងការភ្ជាប់ព្រលឹងតាមរយៈសំឡេងគងឃ្មោះ។

leftcenterrightdel
ពិធីបុណ្យគងឃ្មោះអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ មានការចូលរួមពីសិល្បករជាង ៥០០ នាក់នៅក្នុងនិងក្រៅប្រទេស (រូបថត៖ vov.vn)

លោក Dinh Van Tuan បានសង្កត់ធ្ងន់ថា ពិធីបុណ្យគងឃ្មោះអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ មិនត្រឹមតែជាឱកាសសម្រាប់លើកតម្កើងបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែពិធីក៏ជាឱកាសតភ្ជាប់សហគមន៍ និងសម្ដែងសេចក្តីប្រាថ្នាអភិវឌ្ឍរបស់វប្បធម៌វៀតណាមនៅក្នុងឆាកតំបន់ និងអន្តរជាតិផងដែរ។

ពិធីបុណ្យនេះគឺជាឱកាសមួយសម្រាប់សិប្បករមកពីខេត្ត Lam Dong ផ្លាស់ប្តូរ រៀនសូត្រ និងចែករំលែកបទពិសោធន៍ ព្រមទាំង ផ្សព្វផ្សាយរូបភាពវប្បធម៌ និងមនុស្សខេត្ត Lam Dong ដល់ជនជាតិផ្សេងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

បកប្រែដោយ Thanh Cong