"វៀតណាមស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយកម្ពុជា និងថៃនៅក្នុងកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយព្រមព្រៀងគ្នាលើបទឈប់បាញ់ និងវិធានការដើម្បីបន្ថយភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ baochinhphu.vn)

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព និងបន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងតំបន់។

វៀតណាមនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរជាមួយប្រទេសទាំងពីរ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ រួមទាំងការបង្កើនប្រសិទ្ធភាពនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)”៕

បកប្រែដោយ Huyen Trang