លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំជាច្រើនរបស់បក្សនិងរដ្ឋ រួមជាមួយប្រតិភូផ្លូវការជាង ២០០០ នាក់ បានចូលរួមក្នុងមហាសន្និបាតនេះ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូចូលរួមមហាសន្និបាត (រូបថត៖ VOV)

នៅក្នុងសុន្ទរកថាបើក លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងលើកសរសើរមជ្ឈិមបានលើកច្បាស់ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសជាតិបានប្រឈមមុខនឹងការលំបាកនិងឧបសគ្គរាប់មិនអស់ មិនត្រឹមតែនៅក្នុងដំណាក់កាលប៉ុណ្ណោះទេ ប៉ុន្តែមានលក្ខណៈប្រវត្តិសាស្ត្រទៀតផង។ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់បក្ស ការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រពីប្រជាជននិងសហគមន៍ធុរកិច្ច កិច្ចសហប្រតិបត្តិការ និងជំនួយពីមិត្តភក្តិអន្តរជាតិ ប្រទេសវៀតណាមបានយកឈ្នះរាល់ឧបសគ្គ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ “ក្នុងចំណោមសមិទ្ធផលសំខាន់ៗរបស់ប្រទេសជាតិ ចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ បានរួមចំណែកជាវិជ្ជមាន។ ចលនាប្រឡងប្រណាំងជាច្រើនដែលមានទំហំ និងឥទ្ធិពលខ្លាំង បានរួមចំណែកដល់ការបង្កើត "អព្ភូតហេតុ" និង "សញ្ញាសម្គាល់" ជាច្រើន។ ដូចជាចលនាប្រឡងប្រណាំងពិសេស "ប្រទេសទាំងមូលរួបរួមគ្នា រួមកម្លាំងកាយចិត្តដើម្បីទប់ស្កាត់និងយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩"; ចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅឆ្នាំ ២០២៥; ចលនា "៥០០ ថ្ងៃទាំងយប់ ដើម្បីបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៣០០០ គីឡូម៉ែត្រ"; "ចលនាអក្ខរកម្មឌីជីថល"; និងយុទ្ធនាការ Quang Trung ដើម្បីជួសជុលនិងសាងសង់ផ្ទះឡើងវិញសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗនេះ...”។

ថ្លែងសុន្ទរកថាដឹកនាំនៅមហាសន្និបាត លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យគ្រប់កម្រិត វិស័យ អង្គភាព មូលដ្ឋាន គ្រួសារ និងបុគ្គលទាំងអស់ ធ្វើបានល្អជាងក្នុងការស្វែងរក បំប៉ន់ និងរីកសាយភាយគំរូឆ្នើម លើកទឹកចិត្តដល់គំរូល្អ គំនិតច្នៃប្រឌិត និងវិធីសាស្រ្តដ៏មានប្រសិទ្ធភាព។ “នៅក្នុងសម័យបដិវត្តន៍ថ្មី ការប្រឡងប្រណាំងស្នេហាជាតិត្រូវតែក្លាយជាប្រព័ន្ធអេកូឡូស៊ីដ៏ថាមវន្ត ដើម្បីឱ្យគោលនយោបាយត្រឹមត្រូវទាំងអស់ត្រូវបានប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង; ភារកិច្ចនយោបាយត្រូវបានប្រែក្លាយទៅជាស្មារតីនៃការទទួលខុសត្រូវ ការងារជាក់លាក់ និងគោលដៅច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់បានឃើញថា ខ្លួនជាកម្មវត្ថុនៃការអភិវឌ្ឍ ជាអ្នកបង្កើតអនាគត និងជាអ្នកទទួលផលពីកម្លាំងពលកម្ម និងភាពច្នៃប្រឌិត”។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ប្រគល់គិត្តិនាមជាវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់សមូហភាពចំនួន ៧ និងលោក Luong Cuong ប្រធានរដ្ឋ ប្រគល់គិត្តិនាមជាវីរពលករ ដល់សមូហភាព និងបុគ្គលចំនួន ១០ (រូបថត៖ VOV)

លោកអគ្គលេខាបក្សបានស្នើឱ្យចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងដំណាក់កាលថ្មី ផ្តោតលើទិសដៅសំខាន់ៗចំនួន៩។ ក្នុងនោះ ប្រកាន់ខ្ជាប់នូវភារកិច្ចនយោបាយនិងគោលដៅជាក់លាក់ ដោយយកលទ្ធផលបម្រើប្រជាជនជារង្វាស់។

ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស និងលោក Luong Cuong ប្រធានរដ្ឋ បានប្រគល់គិត្តិនាមជា វីរបុរស ដល់សមូហភាព និងបុគ្គលចំនួន១៧៕

តាម vovworld.vn