យោងតាមលោក Ta Van Thong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឥណ្ឌូនេស៊ី ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោក Sukarno ប្រធានាធិបតី ហើយត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ សម្រេចបានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍លើវិស័យនយោបាយ សេដ្ឋកិច្ច និងការពារជាតិ ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។
លោក Ta Van Thong បញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម នៅប្រទេសឥណ្ឌូនេស៊ី នៅខែមីនា ឆ្នាំ២០២៥ និងការតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជារបត់ដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបង្កើតកម្មវិធីសកម្មភាពមួយ ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដំណាក់កាល ២០២៥-២០៣០ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងវិស័យមានសក្តានុពលមួយចំនួនដូចជា សេដ្ឋកិច្ចឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងថាមពល។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាម និងឥណ្ឌូនេស៊ី ជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតថ្មីមួយ៕
បកប្រែដោយ Thuy Anh
Type the code from the image