លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលសុខាភិបាល Bao Lac ខេត្ត Cao Bang
កប.អនឡាញ - នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ក្រសួងការពារប្រទេស សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Cao Bang រៀបចំពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលសុខាភិបាល Bao Lac ក្នុងឃុំ Bao Lac ខេត្ត Cao Bang។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួម និងមានប្រសាសន៍នៅក្នុងពិធីនេះ។