មានប្រសាសន៍នៅក្នុងពិធីនេះ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានលើកសរសើរ និងអបអរសាទរចំពោះលទ្ធផលគួរឲ្យចាប់អារម្មណ៍របស់គ្រូបង្វឹក និងកីឡាករកងទ័ពក្នុងការចូលរួម SEA Games លើកទី៣៣ និងការប្រកួតកីឡាអន្តរជាតិផ្សេងទៀត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងប្រសាសន៍នៅក្នុងពិធី

លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើឲ្យគ្រូបង្វឹកបន្តសិក្សា និងស្រាវជ្រាវ ដើម្បីលើកកម្ពស់ជំនាញ និងហ្វឹកហាត់ប្រកបដោយវិទ្យាសាស្ត្រ។ កីឡាករត្រូវបន្តហ្វឹកហាត់យ៉ាងឧស្សាហ៍ព្យាយាម និងសកម្មជាងមុន។ ស្ថាប័នមានសមត្ថកិច្ចត្រូវសិក្សា និងរៀបចំផែនការអភិវឌ្ឍន៍កីឡាកងទ័ព ផ្តោតលើការអភិវឌ្ឍវិញ្ញាសាដែលកងទ័ពមានប្រៀបខ្លាំង មានប្រពៃណី និងវិញ្ញាសាដែលរៀបចំនៅក្នុងការប្រកួតកីឡាអូឡាំពិក និងការប្រកួតកីឡាកងទ័ពរបស់ប្រទេសដទៃទៀត ហើយវិនិយោគលើការបណ្តុះបណ្តាលកីឡាករវ័យក្មេងដែលមានទេពកោសល្យ និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការលើកកម្ពស់លទ្ធផលក្នុងការប្រកួតកីឡា។ល។

ក្នុងឱកាសនេះ សមូហភាពចំនួន ៩ និងបុគ្គលចំនួន ១០៦ នាក់ទទួលបានប័ណ្ណសរសើររបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសសម្រាប់ការសម្រេចបានលទ្ធផលខ្ពស់នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ និងការប្រកួតកីឡាអន្តរជាតិផ្សេងទៀតនៅឆ្នាំ២០២៥៕

បកប្រែដោយ Thuy Anh