leftcenterrightdel
 
leftcenterrightdel
អង្គភាពទាំងពីរល្បាតរួមគ្នាពីបង្គោលព្រំដែនលេខ ១១ ដល់បង្គោលព្រំដែនលេខ ១២ នៃព្រំដែនគោកវៀតណាម-ចិន

ក្នុងដំណើរការល្បាត ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីការគ្រប់គ្រង និងការការពារព្រំដែន ហើយបានឯកភាពគ្នាថា នាពេលខាងមុខ អង្គភាពទាំងពីរនឹងបន្តបង្កើនការសហការគ្នាក្នុងការគ្រប់គ្រងព្រំដែន អនុវត្តយ៉ាងតឹងរ៉ឹងនូវ "ឯកសារច្បាប់បីស្តីពីព្រំដែនគោកវៀតណាម-ចិន" ព្រមទាំងជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពពាក់ព័ន្ធ។ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរំលោភលើបទប្បញ្ញត្តិព្រំដែនប្រកបដោយប្រសិទ្ធភាព ធានាសុវត្ថិភាព និងស្ថិរភាពនៃតំបន់ព្រំដែន។ បន្តរក្សាបទប្បញ្ញត្តិសម្របសម្រួលល្បាតទ្វេភាគី។ បង្កើនការឃោសនា អប់រំនិងលើកកម្ពស់យល់ដឹងរបស់ប្រជាជននៅតំបន់ព្រំដែនសម្រាប់ការគោរពច្បាប់ ព្រមទាំងធានាខ្សែទូរស័ព្ទទាន់ហេតុការណ៍ឲ្យដំណើរការបានល្អ។

leftcenterrightdel
ត្រួតពិនិត្យបង្គោលព្រំដែន

នៅចុងបញ្ចប់ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងឯកភាពគ្នាថា ប្រព័ន្ធខ្សែព្រំដែននិងបង្គោលព្រំដែនជាតិនៅតែដដែល ហើយគ្មានការរំលោភលើបទប្បញ្ញត្តិព្រំដែនត្រូវបានរកឃើញនៅឡើយ៕

បកប្រែដោយ Pham Diep