នៅអង្គប្រជុំ ប្រតិភូទាំងឡាយបានស្តាប់របាយការណ៍ពីស្ថាប័ន និងអង្គភាពនានាអំពីការរៀបចំដែនដី ការរចនាលម្អិត និងវឌ្ឍនភាពនៃការអនុវត្តគម្រោងសំខាន់ៗមួយចំនួន។ 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍  Phan Van Giang ថ្លែងក្នុងកិច្ចប្រជុំ

ដោយផ្អែកលើរបាយការណ៍ ការផ្ដល់មតិយោបល់ និងការពន្យល់ពីតំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកត់សម្គាល់ និងលើកសរសើរជូនចំពោះស្ថាប័ន និងអង្គភាពនានាដែលម្ចាស់ការ និងសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តតាមការតម្រង់ទិសរបស់ថ្នាក់លើ និងធានាឲ្យបាននូវវឌ្ឍនភាព និងគុណភាព ក៏ដូចជាកែសម្រួលខ្លឹមសារមួយចំនួនក្នុងការរចនារបស់សំណង់ និងគម្រោង។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ស្រូបយកមតិយោបល់ពីប្រតិភូទាំងឡាយនៅអង្គប្រជុំ បំពេញសំណុំឯកសារ និងផែនការជាក់លាក់សម្រាប់គម្រោងឱ្យបានឆាប់រហ័ស រៀបចំនិងអនុវត្តព្រមៗគ្នា សន្សំសំចៃ និងគោរពច្បាប់ ធានាបាននូវការគ្រប់គ្រង និងការប្រើប្រាស់គម្រោងប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍  Phan Van Giang បន្ថែមថា ក្នុងដំណើរការអនុវត្ត ស្ថាប័ន និងអង្គភាពនានាត្រូវសហការយ៉ាងជិតស្និទ្ធ ដើម្បីបញ្ចប់នីតិវិធីនៃការវិនិយោគយ៉ាងឆាប់រហ័ស និងដោះស្រាយដោយទាន់ពេលនូវការលំបាក និងឧបសគ្គ ធានាឲ្យសំណង់ និងគម្រោងបានដំណើរការតាមវឌ្ឍនភាព និងដាក់ឱ្យប្រើប្រាស់យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

នៅឯអង្គប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមបានពិចារណា​ និងផ្តល់មតិយោបល់លើបញ្ហាសំខាន់ៗមួយចំនួនផ្សេងទៀត៕

បកប្រែដោយ Pham Diep