ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានធ្វើជាអធិបតីក្នុងជំនួបនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien រួមជាមួយប្រតិភូទាំងឡាយ ថតរូបជាមួយគ្នា

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រសួងការបរទេសក្នុងការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិនៅពេលកន្លងមក។ ការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ជាបណ្តាញសំខាន់ដែលរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពដើម្បីការអភិវឌ្ឍប្រទេសជាតិ ការបង្កើតតុល្យភាពយុទ្ធសាស្ត្រក្នុងទំនាក់ទំនងជាមួយដៃគូ កសាងទំនុកចិត្តជាយុទ្ធសាស្ត្រ ការលើកកម្ពស់តួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ និងការពារមាតុភូមិពីដើមពីឆ្ងាយដោយសន្តិវិធី។

ដោយអបអរសាទរចំពោះប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសដែលត្រូវបានតែងតាំងនៅឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចាត់ទុកថា នេះគឺជាកិត្តិយសដ៏ធំធេងផង ហើយក៏ជាភារកិច្ចដ៏រុងរឿងដែលប្រគល់ជូនដោយបក្ស រដ្ឋ និងប្រជាជនផង។ លោកបានសម្តែងនូវទំនុកចិត្តថា ប្រធានទាំងឡាយនឹងខិតខំបំពេញល្អភារកិច្ច រួមចំណែកដល់ការពង្រឹងទំនាក់ទំនងការបរទេសរវាងវៀតណាម ជាមួយប្រទេសដទៃទៀត និងអង្គការអន្តរជាតិ បង្កើតបរិយាកាសសន្តិភាព និងស្ថិរភាព និងទាញយកអត្ថប្រយោជន៍ពីធនធានទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងក្តីសង្ឃឹមថា ប្រធានទាំងឡាយនឹងតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អនុព័ន្ធយោធាវៀតណាមនៅបរទេស ក្នុងការបំពេញភារកិច្ច តាមរយៈនោះរួមចំណែកដល់ការអនុវត្តភារកិច្ចរួមរបស់ស្ថាប័នតំណាងវៀតណាមនៅបរទេស៕

បកប្រែដោយ Thuy Anh