នៅឆ្នាំ២០២៥ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៧ ផ្តោតលើការដឹកនាំកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ បំពេញរាល់ភារកិច្ច ហើយភារកិច្ចជាច្រើនត្រូវបានបញ្ចប់យ៉ាងល្អ។ នៅឆ្នាំ២០២៦ យោធភូមិភាគទី៧ នឹងបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវការត្រៀមប្រយុទ្ធជាស្រេច ភារកិច្ចស្វែងរកនិងជួយសង្គ្រោះ ជាពិសេសក្នុងព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់បក្ស ប្រទេសជាតិ និងកងទ័ព។

leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីមួយដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគីទី៧

ថ្លែង​សុន្ទរកថាក្នុងសន្និបាត​ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ សម្រេចបាននៅឆ្នាំ២០២៥។ លោកបានស្នើឲ្យយោធភូមិភាគទី៧ អនុវត្តយ៉ាងហ្មត់ចត់នូវទស្សនៈ គោលការណ៍ មាគ៌ារបស់បក្សស្ដីពីភារកិច្ចយោធា ការពារជាតិ ការកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី ផ្សា​ភ្ជាប់ការងារ​យោធាការពារជាតិជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ការត្រៀមខ្លួនប្រយុទ្ធជាស្រេច ស្រាវជ្រាវ ព្យាករណ៍ និងវាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ ជៀសវាងភាពអសកម្មនិងការភ្ញាក់ផ្អើល ហើយលើកកម្ពស់គុណភាព និងកម្លាំងប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស ក៏បានស្នើឲ្យយោធភូមិភាគទី៧ ដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារភស្តុភារ បច្ចេកទេស ហិរញ្ញវត្ថុ និងការងារផ្សេងទៀត ជាពិសេសផ្នែកច្បាប់ និងកិច្ចការបរទេស ហើយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ក្នុងការទទួល និងបំពេញដោយជោគជ័យនូវភារកិច្ចដែលត្រូវបានប្រគល់ជូន។

នៅក្នុងសន្និបាត​នេះ ដោយទទួលការផ្ទេរសិទ្ធិពីប្រធានរដ្ឋ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីមួយជូនដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ និងគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីបីជូនដល់បុគ្គលដែលមានលទ្ធផលល្អក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Thuy Anh