ក្រសួងការបរទេសត្រូវពង្រីកកម្លាំងទន់របស់ប្រទេសជាតិដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម
កប.អនឡាញ - លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យក្រសួងការបរទេសពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសមហាអំណាច ដៃគូយុទ្ធសាស្ត្រ ដៃគូទូលំទូលាយ មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងកិច្ចប្រជុំ |
នៅរសៀលថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចបូកសរុបលទ្ធផលការងាររបស់ក្រសួងការបរទេសក្នុងឆ្នាំ ២០២៥ និងលើកទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០២៦ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ ក្រសួងការបរទេសត្រូវពង្រីកកម្លាំងទន់របស់ប្រទេសជាតិដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមមួយ «ឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ វិបុលភាព និងសុភមង្គល» ស្របតាមឋានៈ តួនាទី និងកិត្យានុភាពរបស់ប្រទេសក្នុងយុគសម័យថ្មី។
លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យវិស័យការទូតពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសមហាអំណាច ដៃគូយុទ្ធសាស្ត្រ ដៃគូទូលំទូលាយ មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗផ្សេងទៀត៖ «លើកកម្ពស់បេសកកម្មអន្តរជាតិ និងការចូលរួមចំណែករបស់វៀតណាមចំពោះសន្តិភាព ការអភិវឌ្ឍ និងការដោះស្រាយបញ្ហារួមនៅក្នុងតំបន់ និងពិភពលោក រួមចំណែកដល់ការកសាង និងការពារសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយយុត្តិធម៌ និងសមធម៌ ផ្អែកលើច្បាប់អន្តរជាតិ។ បន្តពង្រីកលំហអភិវឌ្ឍន៍ បង្កើតឱកាស ទាញយកផលប្រយោជន៍ពីធនធានខាងក្រៅ និងលក្ខខណ្ឌអំណោយផលសម្រាប់កំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ កសាងខឿនការទូតដ៏ទូលំទូលាយ ទំនើប និងវិជ្ជាជីវៈ។ អនុវត្តឲ្យមានប្រសិទ្ធភាពនូវសកម្មនានាលើសសរស្តម្ភទាំងបីរួមមាន ការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន»។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានថ្លែងថា នៅឆ្នាំ២០២៥ វៀតណាមសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយនិងអតិផរណាត្រូវបានគ្រប់គ្រង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិស័យការទូតបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផលរួមរបស់ប្រទេស៕
បកប្រែដោយ Duy Hoan