ដើម្បីរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងវៀតណាម និងគុយបា (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) ទូរទស្សន៍វៀតណាម (VTV) សហការជាមួយ Cubavisión Internacional (CVI) ផ្សាយភាពយន្តឯកសារ “គុយបា និងវៀតណាម៖ បងប្អូនដោយជម្រើស”។

leftcenterrightdel
ក្រុមផលិតភាពយន្តធ្វើការជាមួយស្ថានទូតគុយបាប្រចាំនៅវៀតណាម (រូបថត៖ ទូរទស្សន៍វៀតណាម)

ភាពយន្តឯកសារនេះត្រូវបានផលិតរួមគ្នាដោយមជ្ឈមណ្ឌលទូរទស្សន៍វៀតណាមប្រចាំទីក្រុងហូជីមិញ (VTV9) និងដៃគូទូរទស្សន៍គុយបា ដោយមានការចូលរួមពីអ្នកកាសែត អ្នកផលិតខ្សែភាពយន្ត អ្នកជំនាញ និងសាក្សីប្រវត្តិសាស្ត្រជាច្រើនមកពីប្រទេសទាំងពីរ។ ភាពយន្តនេះបង្ហាញ​ឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងវៀតណាម-គុយបា។ ក្នុងពេលជាមួយគ្នានេះ វាពណ៌នាយ៉ាងរស់រវើកអំពីរឿងរ៉ាវប្រចាំថ្ងៃ ដែលឆ្លុះបញ្ចាំងពីជម្រៅនៃទំនាក់ទំនងមិត្តភាពពិសេស និងស្មោះត្រង់រវាងប្រទេសទាំងពីរ។

បកប្រែដោយ Thanh Cong