សមិទ្ធផលលេចធ្លោចំនួន ១០ នៃវិស័យអប់រំ និងបណ្តុះបណ្តាលឆ្នាំ ២០២៥
កប.អនឡាញ - នៅថ្ងៃទី ២៩ ខែធ្នូ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានប្រកាសសមិទ្ធផលលេចធ្លោចំនួន ១០ នៃវិស័យអប់រំ និងបណ្តុះបណ្តាលឆ្នាំ ២០២៥។
១. ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្ដលេខ ៧១-NQ/TW ស្តីពីការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល។
២. បក្ស និងរដ្ឋ យកចិត្តទុកដាក់ជាពិសេសចំពោះការអប់រំតាមរយៈគោលការណ៍ និងការសម្រេចចិត្តសំខាន់ៗជាច្រើន។
៣. ច្បាប់ចំនួន ៤ ស្ដីពីវិស័យអប់រំនិងបណ្តុះបណ្តាល ត្រូវបានអនុម័តដោយរដ្ឋសភា។
    |
 |
|
ប្រតិភូស្វែងយល់ការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យអប់រំ |
៤. មហាសន្និបាតលើកទី ១ របស់គណៈកម្មាធិការបក្សក្រសួងអប់រំ និងបណ្តុះបណ្តាលអាណត្តិ ២០២៥-២០៣០ បានបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍ។
៥. រៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីនៃវិស័យអប់រំ។
៦.ក្រសួងអប់រំ និងបណ្ដុះបណ្ដាល រៀបចំនិងបង្រួមក្បាលម៉ាស៊ីន ហើយអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។
៧. បញ្ចប់ដំណើរការផ្លាស់ថ្មីនូវកម្មវិធីសិក្សា និងសៀវភៅសិក្សា។
៨. ការអប់រំបន្ដត្រូវបានលើកកម្ពស់និងសម្រេចបានលទ្ធផលគួរឲ្យមោទនភាព។
៩. អប់រំកម្រិតឧត្តមសិក្សាមានការរីកចម្រើន លើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍធនធានមនុស្សសំខាន់ៗសម្រាប់អនាគតប្រទេសជាតិ។
១០. ការធ្វើបរិវត្ដកម្មឌីជីថលដ៏សំខាន់ក្នុងវិស័យអប់រំ ការប្រើប្រាស់ភាសាអង់គ្លេសជាភាសាទីពីរនៅក្នុងសាលារៀន និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។
ជាមួយសមិទ្ធផលលេចធ្លោសំទាំង ១០ នេះ ឆ្នាំ២០២៥ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការជំរុញវិស័យអប់រំវៀតណាមចូលទៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ - ទំនើប សមាហរណកម្ម និងឆ្ពោះទៅគោលដៅកសាងធនធានមនុស្សមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ បំពេញតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យបញ្ញានិងបច្ចេកវិទ្យា៕
បកប្រែដោយ Pham Diep