រដ្ឋមន្ត្រីក្រសួងអប់រំអូស្ត្រាលីមានបំណងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំជាមួយវៀតណាម
កប.អនឡាញ - នាពេលថ្មីៗនេះ លោក Jason Clare MP រដ្ឋមន្ត្រីក្រសួងអប់រំអូស្ត្រាលី បានទៅទស្សនកិច្ចនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយបញ្ជាក់ពីតួនាទីរបស់អូស្ត្រាលីដែលជាដៃគូដែលគួរឲ្យទុកចិត្តបំផុតរបស់វៀតណាម ក្នុងវិស័យអប់រំ និងការស្រាវជ្រាវ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអូស្ត្រាលី-វៀតណាម។
នៅទីក្រុងហាណូយ លោក Jason Clare MP បានជួបជាមួយលោក Le Thanh Long ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមដើម្បីពិភាក្សាអំពីអាទិភាពរួមក្នុងវិស័យអប់រំ និងការស្រាវជ្រាវ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអូស្រ្តាលី និងវៀតណាម។
    |
 |
|
ពិធីចុះហត្ថលេខារវាងសាកលវិទ្យាល័យឈានមុខគេរបស់ប្រទេសអូស្ត្រាលី និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ក្នុងក្របខ័ណ្ឌនៃគម្រោងលេខ ៨៩ ស្តីពីការលើកកម្ពស់សមត្ថភាពនៃគ្រូបង្រៀន និងបុគ្គលិកគ្រប់គ្រងនៅក្នុងគ្រឹៈស្ថានឧត្តមសិក្សា |
ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយសាកលវិទ្យាល័យអូស្ត្រាលី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងពង្រឹងបណ្តាញសិក្សា។ កិច្ចព្រមព្រៀងទាំងនេះនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់អ្នកប្រាជ្ញវៀតណាមចូលរួមកម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលនៅសាកលវិទ្យាល័យឈានមុខគេនៅក្នុងប្រទេសអូស្ត្រាលី រួមទាំងសាកលវិទ្យាល័យជាតិអូស្ត្រាលី សាកលវិទ្យាល័យ Adelaide សាកលវិទ្យាល័យ Deakin សាកលវិទ្យាល័យ Macquarie សាកលវិទ្យាល័យ Queensland និងសាកលវិទ្យាល័យ Southern Queensland។
ក្នុងឱកាសនេះ លោក Jason Clare MP ក៏ទៅទស្សនានៅសកលវិទ្យាល័យ RMIT នៅទីក្រុងហាណូយ និងទីក្រុងហូជីមីញ ទៅទស្សនានៅសាលាហាណូយ Adelaide...
ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីទៅកាន់ប្រទេសវៀតណាមគឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការក្នុងតំបន់ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការពង្រឹងទំនាក់ទំនងអប់រំនៅទូទាំងអាស៊ី៕
បកប្រែដោយ Thuy Anh