ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយដេប៉ាតឺម៉ង់ផ្សព្វផ្សាយនិងវប្បធម៌បរទេស និងក្រុមនិស្សិតឡាវ (វិទ្យាស្ថានការបរទេសវៀតណាម) ជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នៃក្រសួងការបរទេសវៀតណាម ក្នុងគោលបំណងតភ្ជាប់ យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក តាមរយៈនោះរួមចំណែកផ្សព្វផ្សាយ និងពង្រឹងទំនាក់ទំនងវៀតណាម-ឡាវ។

ពិធីបុណ្យផ្លាស់ប្តូរវប្បធម៌និស្សិតវៀតណាម-ឡាវ មានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជា៖ ការតាំងពិព័រណ៍រូបថតស្តីពី “ពណ៌របស់និស្សិតវៀតណាម-ឡាវ” និងការសម្តែងសិល្បៈវៀតណាម-ឡាវ សកម្មភាពនានាដើម្បីស្វែងយល់អំពីវប្បធម៌ប្រពៃណី និងល្បែងប្រជាប្រិយរបស់វៀតណាម និងឡាវ...

leftcenterrightdel
ប្រតិភូទៅចូលរួម LaoSao Fest – ពិធីបុណ្យផ្លាស់ប្តូរវប្បធម៌និស្សិតវៀតណាម-ឡាវ

លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំប្រទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នេះ ហើយមានប្រសាសន៍ថា “ការផ្លាស់ប្តូរវប្បធម៌រវាងនិស្សិតឡាវ និងវៀតណាមលើកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងគោលបំណងបង្កើតលក្ខខណ្ឌអំណោយផល និងឱកាសសម្រាប់និស្សិតនៃប្រទេសទាំងពីរស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្រ្តដ៏យូរអង្វែងនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត”។

លោក Nguyen Manh Dong នាយករងវិទ្យាស្ថានការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា  វៀតណាម និងឡាវមានទំនាក់ទំនងពិសេស។ ក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិទាំងពីរ ប្រទេសទាំងពីរតែងតែរួមដំណើរក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ដូច្នេះ នៅពេលខាងមុខ ជាមួយនឹងទំនាក់ទំនងជិតស្និទ្ធជាយុទ្ធសាស្ត្រ យើងជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាម និងឡាវ នឹងមានការអភិវឌ្ឍថ្មីៗ។ នាពេលកន្លងមកនេះ ជាមួយនឹងការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ មនុស្សជំនាន់មុនៗបានរួមចំណែកជាច្រើន ដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូច្នេះ យុវជនជំនាន់ក្រោយ ជាពិសេសគឺនិស្សិត ត្រូវយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-ឡាវ ហើយមានការទទួលខុសត្រូវក្នុងការចូលរួមចំណែករក្សា និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh