ប្រមូលធនធានសម្រាប់ការសាងសង់គម្រោងដឹកជញ្ជូនយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃមាតុភូមិ

ក្នុងដំណើរការទៅសួរសុខទុក្ខកងកម្លាំងសាងសង់ និងប្រជាជននៅចំណុចចាប់ផ្តើមនៃផ្លូវទៅកាន់កោះ Hon Khoai លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រជាជនដែលបានបរិច្ចាគដីរបស់ខ្លួនសម្រាប់គម្រោងនេះ។ លោកក៏បានលើកសរសើរស្មារតីនៃការជំនះការលំបាករបស់អង្គភាពសាងសង់ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Ca Mau បន្តផ្តោតលើការតាំងទីលំនៅថ្មី និងបង្កើតការងារ ដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជនមានគុណភាពស្មើ ឬប្រសើរជាងមុន។ លោកក៏បានស្នើឲ្យរចនាផ្លូវប្រសព្វ និងកន្លែងឈប់សម្រាកបន្ថែម ជាពិសេសនៅលើផ្លូវទៅកាន់កោះ Hon Khoai ដើម្បីតភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យយោធភូមិភាគទី៩ បញ្ជូនបន្ថែមក្រុមសាងសង់ ហើយក្រសួងកសិកម្ម និងបរិស្ថានធានាការផ្គត់ផ្គង់សម្ភារៈគ្រប់គ្រាន់ ព្រមទាំង អង្គភាពសាងសង់ត្រូវបានធានាវឌ្ឍនភាពនៃគម្រោង។

នៅថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រីបានទៅទស្សនា និងត្រួតពិនិត្យការត្រៀមខ្លួនប្រយុទ្ធជាស្រេចរបស់កងកម្លាំងប្រដាប់អាវុធនៅលើកោះ Tho Chu ខេត្ត An Giang។ លោកនាយករដ្ឋមន្ត្រីបានលើកសរសើរកងកម្លាំងចំពោះការត្រៀមខ្លួនប្រយុទ្ធជាស្រេច និងការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ លោកបានស្នើឲ្យបង្កើនសមត្ថភាពក្នុងការការពារអធិបតេយ្យភាពសមុទ្រ និងកោះនានា ពង្រឹងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦ លោកនាយករដ្ឋមន្ត្រីបានជូនពរដល់កងទ័ព និងប្រជាជននៃកោះ Tho Chu ឲ្យមានសុខភាពល្អ សាមគ្គីភាព និងបំពេញល្អភារកិច្ច។

វិស័យអប់រំ និងសុខាភិបាលគឺជាអាទិភាពចម្បងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

នៅរសៀលថ្ងៃដដែលនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូសមាជិករដ្ឋសភានៃទីក្រុង Can Tho បានជួបសំណេះសំណាលជាមួយតំណាងអ្នកបោះឆ្នោត ដែលជាកម្មាភិបាល គ្រូបង្រៀនរបស់វិស័យអប់រំ បណ្តុះបណ្តាល និងវិស័យសុខាភិបាលនៅទីក្រុង Can Tho បន្ទាប់ពីកិច្ចប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយតំណាងអ្នកបោះឆ្នោតនៅទីក្រុង Can Tho ស្ដីពីវិស័យអប់រំ បណ្តុះបណ្តាល និងវិស័យសុខាភិបាល

ក្នុងជំនួប លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិស័យទាំងពីរនេះគឺជាវិស័យពីរដែលទាក់ទងនឹងមនុស្សគ្រប់គ្នា គ្រប់គ្រួសារ។ បក្ស និងរដ្ឋតែងតែប្រកាន់យកប្រជាជនជាមជ្ឈភាព គោលដៅ កម្លាំងចលករ និងជាធនធាននៃការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលនឹងដឹកនាំក្រសួងសុខាភិបាលឲ្យអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការថែទាំសុខភាព ចំនួនប្រជាជន និងការអភិវឌ្ឍសម្រាប់ដំណាក់កាល ២០២៦-២០៣៥ ជាមួយនឹងថវិកាសរុបជិត ១០០ ពាន់ពាន់លានដុង ដោយផ្តោតលើការលើកកម្ពស់គុណភាពនៃការថែទាំសុខភាពនៅមូលដ្ឋាន ការបង្ការជំងឺ ការថែទាំក្រុមមនុស្សងាយរងគ្រោះ និងការផ្សព្វផ្សាយអំពីសុខាភិបាល។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យទីក្រុងបន្តជួសជុល លើកកម្ពស់គុណភាពនៃមន្ទីរពេទ្យបេះដូង និងមន្ទីរពេទ្យសម្ភព និងកុមារ Can Tho ក្នុងឆ្នាំ២០២៦។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចុះត្រួតពិនិត្យផ្លូវល្បឿនលឿន Chau Doc – Can Tho – Soc Trang

ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យទីក្រុង Can Tho លុបបំបាត់ឧបសគ្គ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសម្រាប់ការអប់រំ និងសុខាភិបាល បណ្តុះបណ្តាលនិងការទាក់ទាញធនធានមនុស្ស ជម្រុញកិច្ចសហការរវាងរដ្ឋនិងឯកជន ហើយផ្លាស់ប្ដូរថ្មីនូវអភិបាលកិច្ចតាមទិសដៅជម្រុញការធ្វើបរិវត្តកម្មឌីជីថល ដោយបង្កើតភាពងាយស្រួលអតិបរមាសម្រាប់ប្រជាជន។

បន្ទាប់ពីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទៅចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿន Chau Doc – Can Tho – Soc Trang ទីក្រុង Can Tho៕

បកប្រែដោយ Thuy Anh