នៅល្ងាចថ្ងៃទី២៨ ខែធ្នូ នៅខេត្ត Ninh Binh គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh បានបើកពិធីបុណ្យទេសចរណ៍ និងម្ហូបអាហារ Ninh Binh ឆ្នាំ២០២៥ ក្រោម​​ប្រធានបទ "ភាពពិសេស​របស់​​ម្ហូបអាហារនៃតំបន់រាជធានីបុរាណ"។ ពិធីបុណ្យនេះមានការចូលរួមពីភូមិសិប្បកម្ម និងសហករណ៍ចំនួន ៨៧ មកពីខេត្ត និងទីក្រុងចំនួន ១៣ ទូទាំងប្រទេស ដោយបង្ហាញពីភាព​ពិសេស​​របស់​ម្ហូបអាហារនៃតំបន់ភាគខាងជើង ភាគ​កណ្តាល និងភាគ​ខាងត្បូង។

leftcenterrightdel
ជាមួយនឹងវត្តមាននៃម្ហូបអាហារដ៏ពិសេសជាច្រើន រួម​ទាំង​រសជាតិដ៏គួរឱ្យចាប់អារម្មណ៍ (រូបថត៖ vov.vn)

ពិធីបុណ្យនេះមានសកម្មភាពរស់រវើក និងមានអត្ថន័យជាច្រើននៅតាម​មូលដ្ឋាន​នានា​នៃ​ទូទាំងខេត្ត Ninh Binh ដូចជាពិធីបុណ្យនំប្រពៃណីវៀតណាមខាងជើងនៅសង្កាត់ Tam Chuc និងពិធីបុណ្យនំបញ្ចុក ហ្វើរ ដែលលើក​តម្កើង​​ផលិតផលដែលផលិតពីគ្រាប់អង្ករនៅសង្កាត់ Nam Dinh។

ពិធីបុណ្យនេះគឺជាឱកាសមួយដើម្បីលើក​តម្កើង​ ថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ និងម្ហូបអាហារពិសេស​របស់ខេត្ត Ninh Binh ដោយហេតុនេះបញ្ជាក់ថា ម្ហូបអាហារមិនត្រឹមតែជាតម្រូវការចាំបាច់នៃជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបេតិកភណ្ឌវប្បធម៌អរូបីដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិសាស្ត្រ លំហរស់នៅ និងជីវិតសហគមន៍ផងដែរ។ ពិធីបុណ្យនឹងបានបញ្ចប់នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៦៕

បកប្រែដោយ Duy Hoan