លោក Le Quoc Minh អគ្គនិពន្ធនាយកនៃកាសែតប្រជាជនអនឡាញ បានមានប្រសាសន៍ថា ការចេញផ្សាយកាសែតប្រជាជនអនឡាញជាភាសាកូរ៉េខាងត្បូង គឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការបង្កើនការផ្សព្វផ្សាយព័ត៌មានការបរទេស ដោយបំពេញតាមតម្រូវការនៃការកសាងបណ្តាញព័ត៌មានផ្លូវការជាភាសាបរទេសដែលមានអ្នកប្រើប្រាស់យ៉ាងទូលំទូលាយ។ មិត្តអ្នកអានគឺជនជាតិកូរ៉េខាងត្បូង សហគមន៍និយាយភាសាកូរ៉េខាងត្បូងនៅលើពិភពលោក ប្រជាជនវៀតណាមដែលចេះភាសាកូរ៉េខាងត្បូង និងអាណិកជនវៀតណាមរស់នៅកូរ៉េខាងត្បូងជាដើម។
កាសែតប្រជាជនអនឡាញជាភាសាកូរ៉េខាងត្បូង នឹងផ្តោតលើការផ្សព្វផ្សាយអំពីគោលការណ៍របស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ ឆ្លុះបញ្ចាំងពីសមិទ្ធផលនៃដំណើរការផ្លាស់ថ្មី ផ្សព្វផ្សាយពីរូបភាព និងប្រជាជនវៀតណាម និងការតសូដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។ ទន្ទឹមនឹងនោះ ការចេញផ្សាយផ្តោតទៅលើព័ត៌មានអំពីទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ វៀតណាម-កូរ៉េខាងត្បូង។ កាសែតប្រជាជនអនឡាញជាភាសាកូរ៉េខាងត្បូង ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងខ្លឹមសារត្រូវបានរៀបរៀងយ៉ាងហ្មត់ចត់ ដោយធានាបាននូវភាពត្រឹមត្រូវ ទាន់ពេលវេលា និងសមស្របនឹងអ្នកអានអន្តរជាតិ។ ការចេញផ្សាយកាសែតប្រជាជនអនឡាញជាភាសាកូរ៉េខាងត្បូង រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយការបរទេស ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-កូរ៉េខាងត្បូង ពង្រីកវិសាលភាពសម្រាប់ការផ្សព្វផ្សាយរូបភាពវៀតណាមប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ព្រមទាំងពង្រឹងទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang
Type the code from the image