ទីក្រុងហូជីមិញមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ៦១ លាននាក់នៅឆ្នាំ ២០២៦
កប.អនឡាញ - នៅឆ្នាំ ២០២៦ ទេសចរណ៍ទីក្រុងហូជីមិញ (វៀតណាម) មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរចំនួន ៦១ លាននាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិចំនួន ១១ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៥០ លាននាក់។
ប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ត្រូវបានគេព្យាករណ៍ថា នឹងសម្រេចបាន ៣៣០ ពាន់ពាន់លានដុង (១២.៥៤ ពាន់លានដុល្លារអាមេរិក)។
    |
 |
|
លោក Nguyen Trung Khanh នាយកនៃនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម មានប្រសាសន៍នៅក្នុងសន្និសីទបូកសរុបសកម្មភាពទេសចរណ៍ឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២៦ (រូបថត៖ vov.vn) |
នៅឆ្នាំ ២០២៥ ទេសចរណ៍ទីក្រុងហូជីមិញត្រូវបានគេរំពឹងថាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៨.៥៦ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៤៥.៦ លាននាក់ ដោយមានប្រាក់ចំណូលសរុបរកពីវិស័យទេសចរណ៍ឈានដល់ប្រមាណ ២៧៨ ពាន់ពាន់លានដុង (១០.៥៧ ពាន់លានដុល្លារអាមេរិក)។
លោក Nguyen Trung Khanh នាយកនៃនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ វិស័យទេសចរណ៍ទីក្រុងហូជីមិញត្រូវតែលើកកម្ពស់តួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលតភ្ជាប់ ផ្សព្វផ្សាយ និងដឹកនាំការតភ្ជាប់ក្នុងតំបន់ ដោយនាំមុខគេក្នុងការគិតគូរអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត គំរូល្អក្នុងការគ្រប់គ្រង និងវិធីសាស្រ្តថ្មីៗដែលអាចចម្លងបានទូទាំងប្រទេស៕
បកប្រែដោយ Huyen Trang