លើកកម្ពស់តួនាទីការទូតប្រជាជនក្នុងដំណាក់កាលថ្មី
កប.អនឡាញ - នាព្រឹកថ្ងៃទី ៣០ ខែធ្នូ គណៈកម្មាធិការបក្ស នៃក្រសួងការបរទេសវៀតណាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារការទូតប្រជាជនឆ្នាំ ២០២៥ និងទិសដៅការងារឆ្នាំ ២០២៦។ ជំនួបនេះត្រូវបានធ្វើឡើងដោយផ្ទាល់ គួបផ្សំនិងប្រព័ន្ធអនឡាញដោយភ្ជាប់ទៅនឹងទីតាំងជាង ១០០ នៅមូលដ្ឋាននានា និងស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស។
អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងជំនួប លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ លេខាប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានសង្កត់ធ្ងន់លើសមិទ្ធផលដ៏ធំធេង និងការរួមចំណែកដ៏សំខាន់នៃការទូតប្រជាជនក្នុងដំណើរការបដិវត្តន៍របស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងការអនុវត្តសតិអារម្មដោយច្នៃប្រឌិតរបស់លោកប្រធានហូជីមិញលើការផ្សារភ្ជាប់កម្លាំងជាតិជាមួយនឹងកម្លាំងនៃយុគសម័យ...
    |
 |
|
ប្រតិភូទាំងឡាយថតរូបជុំគ្នា (រូបថត៖ vnanet.vn) |
ដើម្បីលើកកម្ពស់បន្ថែមនូវតួនាទីនៃការទូតប្រជាជនក្នុងដំណាក់កាលថ្មី លោក Tran Cam Tu បានស្នើឱ្យប្រព័ន្ធនយោបាយទាំងមូលបន្តបង្កើនការយល់ដឹង និងធ្វើជ្រួតជ្រាបអំពីតម្រូវការសម្រាប់ការទូតប្រជាជន ហើយចាត់ទុកថាជាសសរស្តម្ភយុទ្ធសាស្ត្រមួយនៃការទូតនៃវិស័យការបរទេសឲ្យមានគ្រប់ជ្រុងជ្រោយ និងទំនើប ដែលជាជំហានសំខាន់នៅក្នុងយុទ្ធសាស្ត្រការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ដែលត្រូវបានអនុវត្តជាទៀងទាត់ សកម្ម និងម្ចាស់ការ នាំមកនូវឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថ្មីៗ។
លោក Tran Cam Tu បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធានានូវភាពជាអ្នកដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋលើការទូតប្រជាជន។ ព្រមទាំងត្រូវមានការឯកភាពគ្នា ការយល់ឃើញគ្នាក្នុងប្រព័ន្ធនយោបាយទាំងមូលអំពីតួនាទី និងសារៈសំខាន់នៃវិស័យនេះ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវតែលើកកម្ពស់តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងការដឹកនាំ ការតម្រង់ទិស និងរៀបចំការអនុវត្តសកម្មភាពការទូតប្រជាជន។
លោក Tran Cam Tu បានស្នើឱ្យមានការបង្កើនការធ្វើសមាហរណកម្មអន្តរជាតិ កៀរគរធនធានខាងក្រៅដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសក្តានុពល ព្រមទាំងលើកកម្ពស់គុណភាពស្រាវជ្រាវ និងការព្យាករណ៍ លើកកម្ពស់តួនាទីរបស់ក្រុមអ្នកជំនាញផ្នែកការបរទេសក្នុងការផ្តល់យោបល់នូវគោលនយោបាយ ការផ្លាស់ថ្មីនូវខ្លឹមសារនិងវិធីសាស្រ្តនូវព័ត៌មានការបរទេស ការអនុវត្តបច្ចេកវិទ្យា រីកសាយភាយរូបភាពទឹកដី និងមនុស្សវៀតណាម គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ និងការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព...
ក្នុងឱកាសនេះដែរ គណៈកម្មាធិការបក្សនៃក្រសួងការបរទេសបានប្រគល់ប័ណ្ណសរសើរជូនអង្គភាពនិងបុគ្គលចំនួន ៣៩ ដែលមានស្នាដៃល្អក្នុងការងារការទូតប្រជាជនឆ្នាំ ២០២៥៕
បកប្រែដោយ Pham Diep