សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ១.៧៥ លានដុល្លារអាមេរិកដល់វៀតណាមដើម្បីឆ្លើយតបទៅនឹងផលវិបាកបណ្តាលពីព្យុះ និងគ្រោះទឹកជំនន់ជាច្រើននៅភាគខាងជើង និងភាគកណ្តាលវៀតណាម។ លើសពីនេះ ប្រទេសទាំងពីរបានរៀបចំកម្មវិធី "មិត្តភ័ក្តិប៉ាស៊ីហ្វិក" លើកដំបូងរវាងកងទ័ពជើងគោកសហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិក ជាមួយនិងខេត្ត Quang Tri, ភាគីទាំងពីរបានសម្ពោធទីលានហ្វឹកហាត់សម្រាប់ដោះស្រាយគ្រឿងផ្ទុះនៅមជ្ឈមណ្ឌលជាតិកម្ចាត់គ្រាប់មីនវៀតណាមនៅ Ba Vi និងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការសម្អាតការបំពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទទួលជួបលោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn)

ទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ច សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញឈានមុខគេរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាម។ ប្រទេសទាំងពីរកំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យបច្ចេកវិទ្យាឌីជីថលជាមួយកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនអាមេរិកដូចជា៖ Meta, Google, NVIDIA, Qualcomm និង AWS...

ក្នុងវិស័យវប្បធម៌ លោក Marc Knapper ឯកអគ្គរដ្ឋទូតបានលើកឡើងសកម្មភាពជាបន្តបន្ទាប់ រួមទាំងពិធីបុណ្យមិត្តភាពចំនួនបួនដែលបានប្រារព្ធឡើងនៅទូទាំងប្រទេសវៀតណាម។ សហរដ្ឋអាមេរិកក៏បានចេញផ្សាយរបាយការណ៍ពិសេសមួយថា “វៀតណាមមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកក៏មានសារៈសំខាន់ចំពោះវៀតណាមផងដែរ”។

វៀតណាមក៏បានក្លាយជាប្រទេសដែលមានចំនួននិស្សិតអន្តរជាតិធំជាងគេទីប្រាំ ដោយមាននិស្សិតចំនួន ៣៦,០០០ នាក់កំពុងសិក្សានៅសហរដ្ឋអាមេរិក៕

បកប្រែដោយ Huyen Trang