លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន និងជាប្រធានគណៈកម្មាធិការដឹកនាំរបស់ក្រសួងការពារប្រទេសស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang មានប្រសាសន៍​ក្នុងពិធី

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានអបអរសាទរនាយទាហានទាំង ៤ រូប ដែលកំពុងត្រៀមចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងទទួលស្គាល់ និងសរសើរនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងអង្គភាពរពាក់ព័ន្ធ ដែលបានធ្វើយ៉ាងល្អក្នុងការរៀបចំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សសម្រាប់បេសកកម្មដ៏សំខាន់មួយនេះ។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានស្នើឱ្យនាយទាហានបន្តពង្រីកប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម និងកងកម្លាំងមួកខៀវវៀតណាម ដោយបង្ហាញសមត្ថភាព និងជំនាញវិជ្ជាជីវៈក្នុងការរៀបចំផែនការ និងដោះស្រាយស្ថានការណ៍ រក្សាវិជ្ជាជីវៈខ្ពស់ក្នុងការងាររបស់ខ្លួន និងបន្តផ្សព្វផ្សាយរូបភាព និងវប្បធម៌របស់ប្រទេសវៀតណាម និងកងទ័ពប្រជាជនវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ ជាមួយគ្នានេះ គួរតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព គោរពតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងច្បាប់របស់ប្រទេសសាមី ធានាសន្តិសុខ និងសុវត្ថិភាព រក្សាអាកប្បកិរិយារបស់យោធិនកងទ័ពប្រជាជនវៀតណាមក្នុងការអនុវត្តភារកិច្ច ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តែងតែមានអាកប្បកិរិយាស៊ីវិល័យ និងជាគំរូ ដោយរក្សា និងកសាងកិត្យានុភាព និងរូបភាពរបស់កងទ័ពលោកអ៊ំហូក្នុងបរិយាកាសពហុជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang និងនាយទាហានចំនួន ៤ រូប ត្រៀម​ចេញ​ដំណើរទៅបំពេញបេសកកម្ម​រក្សាសន្តិភាព​អង្គការសហប្រជាជាតិ​

ទៅបំពញបេសកកម្មលើកនេះរួមមាននាយទាហានចំនួន៤រូបក្នុងនោះមានលោកស្រីវរសេនីយ៍ឯកបំរុង Vu Thi Lien ត្រូវបានជ្រើសរើសសម្រាប់តំណែងជាអ្នកជំនាញខាងគោលនយោយបាយសន្តិសុខ និងការពារជាតិនៅការិយាល័យទំនាក់ទំនងរបស់អង្គការសហប្រជាជាតិសម្រាប់សន្តិភាព និងសន្តិសុខនៅទីក្រុងព្រុចសែល (បែលហ្ស៊ិក)។ នាយទាហានបីរូបទៀតនឹងធ្វើការនៅបេសកកម្ម MINUSCA (សាធារណរដ្ឋអាហ្វ្រិកកណ្តាល) រួមមាន៖ លោកស្រីវរសេនីយ៍ទោ Dang Thu Ha (អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន) កាន់តំណែងជានាយទាហានទំនាក់ទំនងសាធារណៈយោធា; លោកអនុសេនីយ៍ឯក Nguyen Huy Khai ជានាយទាហានសេនាធិការផ្នែកសម្ភារៈបរិក្ខារ និងលោកស្រីអនុសេនីយ៍ឯកបំរុង Nguyen Thi Ngoc Tram ជានាយទាហានសេនាធិការផ្នែកបណ្តុះបណ្តាល។ នាយទាហានទាំងនោះត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ ដោយបំពេញតាមស្តង់ដារទាំងអស់របស់អង្គការសហប្រជាជាតិទាក់ទងនឹងសមត្ថភាពវិជ្ជាជីវៈ គុណវុឌ្ឍិយោធា ការបណ្តុះបណ្តាល និងចំណេះដឹងអំពីប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនាញភាសាបរទេស និងមានសុខភាពល្អ។

បកប្រែដោយ Duy Hoan