leftcenterrightdel
 
leftcenterrightdel
ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lam Dong និងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិកម្ពុជាខេត្តសៀមរាប ប្រគល់វត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក (រូបថត៖ baolamdong.vn)

ក្នុងជំនួបនេះ លោក ង៉ូវ សេងកាក់ អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប និងលោក Pham Trieu ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lam Dong បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិ ការងាររណសិរ្សរបស់ខេត្ដសៀមរាប និងខេត្ដ Lam Dong ក៏ដូចជាលទ្ធផលលេចធ្លោក្នុងការជំរុញទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។

ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម និងកម្ពុជាគ្រប់ជំនាន់ ជាពិសេសជំនាន់ក្រោយនៃប្រទេសទាំងពីរបន្តថែរក្សា ពូនជ្រំ កសាង និងពង្រីកទំនាក់ទំនងប្រពៃណីល្អប្រសើរឡើងកម្រិតកម្ពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
គណៈប្រតិភូនៃខេត្ដទាំងពីរថតរូបអនុស្សាវរីយ៍ (រូបថត៖ baolamdong.vn)

ជាពិសេស ភាគីទាំងពីរក៏បានឯកភាពពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជនខេត្ត Lam Dong និងប្រជាជនខេត្តសៀមរាប។ ភាគីទាំងពីរបានរៀបចំកិច្ចពិភាក្សានិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងបង្កើតទំនាក់ទំនងមិត្តភាពរវាងរណសិរ្សមាតុភូមិខេត្ត Lam Dong និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាបនាពេលខាងមុខ រួមចំណែកជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនឱ្យស៊ីជម្រៅ និងមានប្រសិទ្ធភាព ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចនៃខេត្ដទាំងពីរស្វែងយល់  ស្រាវជ្រាវ សហប្រតិបត្ដិការ និងវិនិយោគនៅមូលដ្ឋាន...

leftcenterrightdel
គណៈប្រតិភូប្រគល់អំណោយដល់សិស្សវៀតណាមជាង ១៥០ នាក់​ដែលកំពុងសិក្សានៅមជ្ឈមណ្ឌល (រូបថត៖ baolamdong.vn)

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅខេត្ដសៀមរាប គណៈប្រតិភូគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lam Dong ក៏បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលអប់រំ និងសប្បុរសធម៌សម្រាប់កុមារក្រីក្រនៅលើបឹងទន្លេសាបក្នុងខេត្តសៀមរាប។

នៅទីនេះ គណៈប្រតិភូបានប្រគល់អំណោយដល់មជ្ឈមណ្ឌល និងសិស្សវៀតណាមជាង ១៥០ នាក់ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលនេះ។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីកសាងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងខេត្ត Lam Dong និងខេត្តសៀមរាប ក៏ដូចជាពង្រឹងសាមគ្គីភាពរវាងប្រជាជននៃខេត្តទាំងពីរ និងរវាងប្រជាជនវៀតណាម ជាមួយប្រជាជនកម្ពុជា៕

បកប្រែដោយ Pham Diep