លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការលើការធានាសន្តិសុខស្បៀង ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ការពារជាតិ សន្តិសុខ ប្រឆាំងនឹងភេរវកម្ម ធានាសន្តិសុខតាមអ៊ីនធឺណិត លើកកម្ពស់សមត្ថភាព និងពង្រឹងតួនាទីរបស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេស ពាណិជ្ជកម្មទ្វេភាគីកំពុងអភិវឌ្ឍប្រកបដោយតុល្យភាព។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីរបើកទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលមួយចំនួនរបស់គ្នាទៅវិញទៅមក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

ដោយថ្លែងអំណរគុណ និងសង្កត់ធ្ងន់ថា ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) របស់រដ្ឋាភិបាលជប៉ុន មានឥទ្ធិពលជាវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ជប៉ុននឹងជួយឧបត្ថម្ភ ODA ជំនាន់ថ្មីយ៉ាងសកម្មសម្រាប់វៀតណាមជាមួយនឹងនីតិវិធីសាមញ្ញជាង ដោយផ្តោតលើគម្រោងសំខាន់ៗជាង។

ដោយឯកភាពជាមួយមតិរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទាក់ទងនឹងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ការធ្វើបរិវត្តកម្មបៃតង ក្របខណ្ឌកិច្ចសហប្រតិបត្តិការសហគមន៍បំភាយឧស្ម័នសូន្យនៅអាស៊ី (AZEC) ODA ជំនាន់ថ្មី...លោក Ito Naoki ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ប្រទេសជប៉ុននឹងផ្តោតលើការជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដូចជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើងក្នុងទីក្រុង... ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តផ្លាស់ប្តូរព័ត៌មានបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អបំផុត។

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា រដ្ឋាភិបាល និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនឹងបន្តដឹកនាំក្រសួង ស្ថាប័ននានា ដើម្បីកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម វិនិយោគ កែទម្រង់បែបបទរដ្ឋបាល ជាពិសេសបទប្បញ្ញត្តិដើម្បីធានាការផ្គត់ផ្គង់អគ្គិសនី។ លោកឯកអគ្គរដ្ឋទូតក៏បានឲ្យដឹងថា ជប៉ុនកំពុងកែលំអបរិស្ថានដើម្បីអាចទទួល និងសង្ឃឹមថានឹងមានប្រជាជនវៀតណាមមកធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើនថែមទៀត៕

បកប្រែដោយ Huyen Trang