leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូល P4G លើកទី៤

ថ្លែងសុន្ទរកថាក្នុងពិធីបិទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចប្រជុំកំពូល P4G លើកទី៤ បានឯកភាពថា ការធ្វើបរិវត្តកម្មបៃតងគឺជាដំណើរជៀសមិនរួច ជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ដើម្បីអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ​វា​តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការជាសកល កិច្ចសហប្រតិបត្តិការពហុភាគី និងកិច្ចសហប្រតិបត្តិកាបរិយាប័ន្នរវាងរដ្ឋាភិបាល អង្គភាពអាជីវកម្ម សហគមន៍ និងប្រជាជនទាំងអស់ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ ដោយមិនទុកនរណាម្នាក់ចោលឡើយ។ កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសទីក្រុងហាណូយស្តីពីការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ដោយយកប្រជាជនជាមជ្ឈភាព និងសេចក្តីប្រកាស P4G ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាង P4G និងអង្គការអន្តរជាតិ និងយន្តការស្តីពីកំណើនបៃតង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម​ បានផ្ទេរតួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទី៥ ជូននាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed Ali

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា ជោគជ័យនៃកិច្ចប្រជុំកំពូល P4G លើកទី៤ បានរួមចំណែកលើកកម្ពស់តួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការជំរុញការធ្វើបរិវត្តកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រទេស អង្គការ និងសហគ្រាស បង្កើនការសម្របសម្រួលជាមួយសមាជិក P4G រួមដៃគ្នាចូលរួមចំណែកទំនួលខុសត្រូវដើម្បីអនាគតបៃតងរបស់ពិភពលោក ប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាព ប្រែក្លាយគំនិតផ្តួមផ្តើមទៅជាគម្រោងជាក់លាក់ ប្រែក្លាយមតិឯកភាពទៅជាការប្តេជ្ញាចិត្តអនុវត្តយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រទេស ប្រជាជាតិ និងប្រជាជនទាំងអស់។

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជូនពរប្រទេសអេត្យូពីទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទី ៥ បន្តលើកកម្ពស់អត្ថន័យនៃដំណើរការសហប្រតិបត្តិការ P4G បន្ទាប់ពីជោគជ័យនៃកិច្ចប្រជុំនៅប្រទេសដាណឺម៉ាក កូរ៉េខាងត្បូង កូឡុំប៊ី និងវៀតណាម៕

បកប្រែដោយ Duy Hoan