នៅក្នុងជំនួបលោក Le Minh Tri ប្រធានតុលាការប្រជាជនកំពូល បានអះអាងថា ដំណើរទស្សនកិច្ចនេះរួមចំណែកបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មានរវាងភាគីនីមួយៗ រួមចំណែកដល់ទំនាក់ទំនងល្អដែលវៀតណាម និងបណ្តាប្រទេស EU បានបង្កើតឡើង។

leftcenterrightdel
លោក Le Minh Tri ប្រធានតុលាការប្រជាជនកំពូលទទួលជួបលោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោក Le Minh Tri បានមានប្រសាសន៍ថា វៀតណាម និង EU បានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩០។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-EU ដែលចូលជាធរមានក្នុងឆ្នាំ២០១៦។ មកទល់បច្ចុប្បន្ននេះ ទំនាក់ទំនងវៀតណាម-EU មានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យនយោបាយ ការទូត ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សន្តិសុខតាមអ៊ីនធឺណិត ការអប់រំ និងបណ្តុះបណ្តាល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ច្បាប់ និងយុត្តិធម៌។ល។

រីឯលោក Julien Guerrier ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ EU បានជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មក្នុងការកសាងការអភិវឌ្ឍប្រកបដោយចីរភាព ជួយវៀតណាមសម្រេចបាននូវគោលដៅសំខាន់ៗរបស់ប្រទេស។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ជាមួយនឹងទំនាក់ទំនង និងការអភិវឌ្ឍល្អ វៀតណាមគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ EU ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

បកប្រែដោយ Huyen Trang